អភិបាលខេត្ត​ត្បូងឃ្មុំ ​ជំរុញ​សមាជិក​ស​.​ស​.​យ​.​ក​ខេត្ត ​ខិតខំ​ពង្រឹង​សមត្ថភាព​ជា​អ្នក​អង្កេត​ការណ៍​ជាតិ

2021/04/27 02:59:58 am        28

​ត្បូងឃ្មុំ ​ ៖ ​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​ កម្ពុជា បាន​ជំរុញ​ឱ្យ​សមាជិក ស​.​ស​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ ខិតខំ​ពង្រឹង​សមត្ថភាព​ជំនាញ​ជា​អ្នក​អង្កេត​ការណ៍ជាតិ ​ដើម្បី​ត្រៀម​សម្រាប់​ការបោះឆ្នោត​នា​ពេលខាងមុខ​។


ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​អង្កេត​ការណ៍​ជាតិ ​ដល់​យុវជន ជា​សមាជិក​សមាជិកា​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ​ខេត្ត​ត្បូងឃ្មុំ ​ចំនួន​១២៨​នាក់ ដើម្បី លើកកម្ពស់​ចំណេះដឹង​បន្ថែម​ទៀត​លើ​ជំនាញ​អង្កេត​ការ​ជាតិ​សម្រាប់​ការបោះឆ្នោត ​កាលពី​ម្សិលមិញ បានលើកឡើងថា ​យុវជន មាន​តួនាទី​យ៉ាង​សំខាន់ ​នៅ​គ្រប់​សកម្មភាព​សង្គម ព្រោះ​យុវជន ​គឺជា​អ្នក​បន្តវេន​ដឹក ​នាំ​បម្រើ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។

ឯកឧត្តម បាន​ជំរុញ​ឱ្យ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ ខិតខំ​រៀន​សូត្រ​បន្ថែម​ចំណេះដឹង និង​ជំនាញ ​និង​ត្រូវ​រស់នៅ​មាន​អនាម័យ​ ដើម្បី​មាន​សុខភាព​ល្អ ​ពិសេស​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីត​១៩​។ ត្រូវ​ចូលរួម​ធ្វើ​ការងារ​បរិស្ថាន​ ដែលមាន​សារសំខាន់​ខ្លាំង​មួយ​ដែរ ដោយ​ត្រូវ បំផុស និង​ធ្វើ​យុទ្ធនា​ការដាំ​កូនឈើ ​នៅតាម​ទីសាធារណៈ​ បរិវេណ​វត្ត​អារាម និង​សាលារៀន ​ជាដើម ដោយ​ធ្វើយ៉ាង​ណា ឱ្យ​ខេត្ត​ត្បូងឃ្មុំ មាន​ភាព​ស្រស់​បំព្រង​ជានិច្ច​។

លោក កែវ វណ្ណៈ ប្រធានស្តីទី ស​.​ស​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ​ដោយមាន​ការ​យកចិត្ត​ទុក ដាក់​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ សមាជិក ស​.​ស​.​យ​.​ក ខេត្ត បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន យ៉ាង ផុលផុស ​មានដូចជា ​ការងារ​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន ​ ការងារ​បរិច្ចាគ​ឈាម មនុស្សធម៌​មូលដ្ឋាន​ បរិស្ថាន កីឡា ចុះ​ផ្សព្វផ្សាយ​ពី​តម្លៃ នៃ​សុខ​សន្តិភាព ​ការអភិវឌ្ឍ​ខេត្ត និង​ប្រទេសជាតិ​របស់​រាជរដ្ឋាភិបាល ​ ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នានា ពិសេស​ជំងឺ​កូ​វីដ​១៩​។ ​ក្រៅពី​ការងារ​ទាំងនេះ សមាជិ​ក ស​.​ស​.​យ​.​ក ខេត្ត ក៏បាន​ចូលរួម​អង្កេត​ការណ៍ ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត ​និង​ការបោះឆ្នោត​គ្រប់​កម្រិត ​ផងដែរ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am