មនុស្ស ២នាក់ ស្លាប់ និងជាង ១០០នាក់ រងរបួស នៅរុស្ស៊ី ក្រោយរថភ្លើង និងរថយន្តដឹកទំនិញ បុកគ្នា

2024/07/30 02:36:32 am        61

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២នាក់ ស្លាប់ និងរហូតដល់ ១០០នាក់ បានរងរបួស នៅថ្ងៃចន្ទ (ទី២៩ ខែកក្កដា) នេះ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរ ៨០០នាក់ បានបុកជាមួយរថយន្តដឹកទំនិញ Kamaz ដោយបានធ្វើឲ្យទូរថភ្លើងចំនួន ៨ ក្រឡាប់ធា្លក់ចេញពីផ្លូវ។

សារព័ត៌មានទាំងនោះ បានឲ្យដឹងថា ទូរថភ្លើងខ្លះ ត្រូវបានបុករហូតដល់រុញ និងបានខូចខាតខ្ទេចខ្ទី នៅក្បែរផ្លូវរថភ្លើង។ ក្រសួងផ្នែកជួយសង្គ្រោះបន្ទាន់ បាននិយាយថា រថភ្លើងបានធ្វើដំណើរពីទីក្រុង Kazan ក្នុងតំបន់ Tatarstan ទៅកាន់ទីក្រុងតូច Adler នៅសមុទ្រខ្មៅ នៅពេលមានឧបទ្ទវហេតុបណ្ដាលឲ្យធ្លាក់ចេញពីផ្លូវ នៅក្នុងតំបន់ Volgograd ភាគខាងត្បូង ក្បែរស្ថានីយ៍ Kotelnikovo ដោយមានចម្ងាយប្រហែល ១.២០០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃទីក្រុងម៉ូស្គូ។

អមដោយការប្រាប់បន្ថែមថា បុគ្គលិកសង្គ្រោះបន្ទាន់ចំនួន ៣២៤នាក់ បានចូលរួមក្នុងប្រតិបត្តិការនោះ ក្រសួងបានប្រាប់ឲ្យដឹងថា៖ «ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ កំពុងស្ថិតនៅកន្លែងកើតហេតុ»។ ក្រសួងបានប្រាប់ទៀតថា ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ ក៏ត្រូវបានដាក់ពង្រាយយ៉ាងប្រញាប់ប្រញាល់ដែរ។

ឆាណែល Mash Telegram បានរាយការណ៍ពីឧបទ្ទវហេតុនេះថា យ៉ាងហោចណាស់មនុស្ស ២នាក់ បានបាត់បង់ជីវិត ប៉ុន្តែចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ ចំណែកទីភ្នាក់ងារព័ត៌មាន Interfax បានឲ្យដឹងថា អ្នករងរបួស អាចនឹងមានរហូតដល់ ១០០នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm