ជនភៀសខ្លួនទ្រង់ទ្រាយធំថ្មី សម្រុកចាកចេញពីភាគកណ្តាលតំបន់ហ្កាហ្សា ខណៈសង្គ្រាមនៅតែបន្ត

2024/07/30 03:50:55 pm        214

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួនចេញពីសហគមន៍មួយនៅភាគកណ្តាលហ្កាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដោយប្រឈមការបញ្ជាជម្លៀសថ្មីតាមបញ្ជារបស់អ៊ីស្រាអែល ដែលធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺនខ្លាំងនៅក្នុងតំបន់ជម្លោះរួចទៅហើយ ស្របពេលពលរដ្ឋហ្កាហ្សាបន្តភៀសខ្លួនម្ដងហើយម្ដងទៀតចេញពីការវាយប្រហារនៅភាគខាងត្បូង។ 

ក្រុមអ៊ីស្លាមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថាបានរារាំងបទឈប់បាញ់ដោយនិយាយថារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ចូលលក្ខខណ្ឌថ្មីទៅក្នុងសំណើបទឈប់បាញ់យូរអង្វែងមួយនៅឯកិច្ចចរចាចុងក្រោយ ធ្វើឡើងតាមរយៈក្រុមអ្នកសម្របសម្រួលអន្តរជាតិ។

កងកម្លាំងអ៊ីស្រាអែល ដែលឥឡូវនេះបានដណ្តើមកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីបស្ទើរតែទាំងមូលក្នុងសង្រ្គាមជិត ១០ខែនោះ បានចំណាយពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ បើកប្រតិបត្តិការសំខាន់ៗនៅក្នុងតំបន់នានាជាទីដែលពួកគេធ្លាប់បានអះអាងថាបានបោសសម្អាតក្រុមយុទ្ធជនហាម៉ាសអស់ហើយនោះ។

មនុស្សរាប់រយពាន់នាក់បានប្រមូលផ្តុំគ្នានៅលើតំបន់ Deir al-Balah ជាទីក្រុងតូចមួយនៅកណ្តាលតំបន់ហ្កាហ្សា រងការឡោមព័ទ្ធដោយអ៊ីស្រាអែល ជាតំបន់សំខាន់តែមួយគត់ដែលមិនទាន់ត្រូវបានរង ការវាយប្រហារពីសង្រ្គាម ខណៈមនុស្សជាច្រើនត្រូវបានបង្ខំឲ្យទៅស្នាក់នៅទីនោះ ដោយសារតែការប្រយុទ្ធគ្នានៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងបន្ថែមទៀតចាប់តាំងពីសប្តាហ៍មុន។

យោងតាមក្រុមមន្ត្រីសុខាភិបាល និងទីភ្នាក់ងារការពារជនស៊ីវិលហ្កាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន១៩នាក់ រួមទាំងកុមារ និងបណ្ដាលឲ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm