ប្រទេសអាស៊ីបង្ហាញភាពខ្លាំងក្នុងការប្រកួតអូឡាំពិក២០២៤ ក្រោយដណ្តើមបាន​មេដាយ​បន្តបន្ទាប់ ខណៈប្រទេសអាស៊ានមិនទាន់មានមេដាយ

2024/07/30 04:11:28 pm        359

ថ្ងៃប្រកួតកីឡាអូឡាំពិកប៉ារីស២០២៤ ដំណើរការបានបីថ្ងៃប្រកួតហើយ។ គិតត្រឹមថ្ងៃប្រកួតទី៣ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសនៅតំបន់អាស៊ី ជប៉ុន ចិន កូរ៉េខាងត្បូង និងចិនហុងកុង ស្ថិត​នៅ​កំពូលតារាងចំណាត់ថ្នាក់មេដាយ១០លើគេ។

ជប៉ុនបន្តឈរលើគេ ក្រោយដណ្តើមបានមេដាយមាស៦គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៤​គ្រឿង​សរុប​១២​គ្រឿង។ ជប៉ុនម្ចាស់ផ្ទះអូឡាំពិក២០២០ ឈ្នះមេដាយមាសលើប្រភេទកីឡាកាយសម្ព័ន្ធ គុនដាវ ពីរគ្រឿងពីយូដូ និង២គ្រឿងទៀតពីកីឡាស្កេតបត។ មេដាយប្រាក់ឈ្នះពីកីឡាស្កេតបត និងហែលទឹក ឯមេដាយសំរឹទ្ធកើតឡើងពីកីឡាជិះសេះ និងយូដូ។

ម្ចាស់ផ្ទះបារាំង ក្រោយបង្កើនមេដាយមាស ថ្ងៃប្រកួតទី៣ ឡើងមកឈរនៅចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នជាមួយមេដាយមាស៥គ្រឿង ប្រាក់៨គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុប១៦គ្រឿង។ មេដាយមាសទាំងប្រាំនោះដណ្តើមបានពីកីឡាទូកកានូ កង់ភ្នំ គុនដាវ បាល់ឱប និងហែលទឹក។ មេដាយប្រាក់ពីកីឡាបាញ់ធ្នូ កង់ភ្នំ ជិះសេះ គុនដាវ៣គ្រឿង និងយូដូ២គ្រឿង ខណៈមេដាយសំរឹទ្ធដណ្តើមបានពីកីឡាយូដូ៣គ្រឿង។

ម្ចាស់ផ្ទះអូឡាំពិក២០០៨ ចិនឈរនៅលេខ៣ ក្រោយឈ្នះមេដាយមាស៥គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ២គ្រឿង។ ចិនដណ្តើមបានមេដាយមាសពីកីឡាពីរប្រភេទគឺលោតទឹក២គ្រឿង និងបាញ់កាំភ្លើង៣គ្រឿង។ មេដាយប្រាក់កើតពីកីឡាបាញ់ធ្នូ កាយសម្ព័ន្ធ បាញ់កាំភ្លើង និងហែលទឹក២គ្រឿង។ ឯមេដាយសំរឹទ្ធពីកីឡាហែលទឹក២គ្រឿង។

ចំណែកប្រទេសមកពីទ្វីបអូសេអានី អូស្ត្រាលី ឈរនៅចំណាត់ថ្នាក់លេខ៤ ជាមួយមេដាយសរុប ៩គ្រឿង ក្នុងនោះមាស៥គ្រឿងដែលធ្វើបានពីកីឡាទូកកានូ កង់គក់ និងហែលទឹក៣គ្រឿង និងមេដាយប្រាក់៤គ្រឿងដណ្តើមបានពីកីឡាជិះសេះ និងហែលទឹក៣គ្រឿង។

ប្រទេសអាស៊ីមួយទៀតកូរ៉េខាងត្បូង ឈរនៅលេខ៥ បន្ទាប់ពីឈ្នះមេដាយមាស៥គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ១គ្រឿង។ មេដាយមាសពីកីឡាបាញ់កាំភ្លើង២គ្រឿង បាញ់ធ្នូ២គ្រឿង និងគុនដាវ១គ្រឿង។ មេដាយប្រាក់ពីកីឡាបាញ់កាំភ្លើង២គ្រឿង និងយូដូ និងមេដាយសំរឹទ្ធពីកីឡាកីឡាហែលទឹក។

សហរដ្ឋអាមេរិក បញ្ចប់ថ្ងៃប្រកួតទី៣ត្រឹមចំណាត់ថ្នាក់លេខ៦ ក្រោយដណ្តើមបានមេដាយមាស៣គ្រឿងពីកីឡាហែលទឹក២គ្រឿង និងកីឡាគុនដាវ មេដាយប្រាក់៨គ្រឿង និងសំរឹទ្ធ៩គ្រឿង សរុប២០គ្រឿង។

ចក្រភពអង់គ្លេស អ៊ីតាលី កាណាដា ចិនហុងកុង និងអាល្លឺម៉ង់ ដណ្តើមបានមេដាយមាស២គ្រឿងដូចគ្នា តែខុសគ្នាមេដាយប្រាក់ និងសំរឹទ្ធ។

រីឯកាហ្សាក់ស្ថាន អាហ្វ្រិកខាងត្បូង បែលហ្ស៊ិក អាស៊ែបៃហ្សង់ រ៉ូម៉ានី និងអួសបេគីស្ថាន ឈ្នះមេដាយមាសមួយគ្រឿងម្នាក់រៀងៗខ្លួន ខណៈដែលប្រេស៊ីល ស៊ុយអែត ហ្វីជី កូសូវ៉ូ ម៉ុងហ្គោលី ប៉ូឡូញ និងទុយនីស៊ីឈ្នះមេដាយប្រាក់ និងសំរឹទ្ធ។

សាធារណៈរដ្ឋម៉ុលដូវី ក្រូអាស៊ី អេហ្ស៊ីប អេស្ប៉ាញ ហុងគ្រី ឥណ្ឌា អៀរឡង់ ម៉ិចស៊ិក ស្វីស ស្លូវ៉ាគី តួកគី និងអ៊ុយក្រែន សុទ្ធតែដណ្តើមបានមេដាយសំរឹទ្ធ។

មកដល់ពេលនេះមានប្រទេស៣៦ហើយដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ។ ដោយឡែកប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាំង១១ មិនទាន់មានប្រទេសណាមួយដណ្តើមបានមេដាយនៅឡើយទេ។

សម្រាប់ថ្ងៃប្រកួតទី៤ (៣០ កក្កដា ២០២៤) កីឡាដែលឈានដល់ដណ្តើមមេដាយមាស មានកីឡាទ្រីអាត្លុង បាញ់កាំភ្លើង វាយកូនឃ្លីលើតុ យូដូ កាយសម្ព័ន្ធ បាល់ឱបនារី គុនដាវ ហែលទឹក និងកីឡាជិះក្តាបន្ទះលើទឹករលក៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        313
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        390

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm