រង​ការរិះគន់​ខ្លាំង​ក្រោយ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ​ដកហូត​មេដាយ​មាស​អត្ត​ព​លិ​ក​ម៉ាឡេស៊ី​ម្នាក់​ក្រោយ​មក​ប្រកួត​យឺត​ពេល​

2021/09/03 06:27:40 pm        118

​ប៉ា​រ៉ា​ឡាំ​ពិ​ក៖ ​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ IPC បាន​ការពារ​ការ​សំរេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ដកហូត​មេដាយ​មាស​របស់​អត្ត​ព​លិ​ក​ម៉ាឡេស៊ី បន្ទាប់ពី​អត្ត​ព​លិ​ក​រូប​នោះ​មក​ប្រកួត​យឺត​ពេល​។

​​អត្ត​ព​លិ​ក​ជនពិការ Muhammad Ziyad Zolkefi ដែល​ប្រកួត​វិញ្ញាសា​ចោលដុំដែក​ប្រភេទ F20 ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​នោះ ក្រោយមក​ក៏​ត្រូវ​បាន​ប្រកាស​ដកហូត​មេដាយ​មាស​នោះ​វិញ​ ក្រោម​ហេតុផល​មក​ប្រកួត​យឺត​ពេល ៣​នាទី​។ ​​Ziyad Zolkefi នៅតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកួត​ទោះជា​មក​យឺត​ក៏ដោយ ដោយ​នៅ​ពេល​នោះ​គេ​បាន​ប្រាប់​ហេតុផល​ផ្ទាល់ខ្លួន​មកកាន់ IPC​។​ ​​យ៉ាង​ណាក្តី អាជ្ញា​កណ្តាល​ម្នាក់​ក្រោយមក​ក៏​រក​ឃើញ​ថា ហេតុផល​ដែល Zolkefi មក​យឺត​នោះ​មិន​សមរម្យ​ឡើយ​។

​​ការ​សំរេច​ដកហូត​មេដាយ​មាស​ពី Zolkefi បាន​ទទួលរង​ការរិះគន់​ពេញទំហឹង​ពី​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ម៉ាឡេស៊ី ក៏ដូចជា​ប្រជាជន​ម៉ាឡេស៊ី ដោយ​ម្នាក់ៗ​លើក​ហេតុផល​ថា បើ​មក​យឺត​មិន​ត្រូវ​វិន័យ​ហើយអនុញ្ញាត​ឱ្យ​ប្រកួត​ធ្វើ​អ្វី ស្រាប់តែ​គ្នា​ខំ​ប្រកួត​ឈ្នះ​មេដាយ​មាស​ទៅ​ហើយ​ ទើប​សំរេច​ដកហូត​មេដាយ​តាម​ក្រោយ​។ ​យ៉ាង​ណាក្តី​ការប្តឹងតវ៉ា​តាម​ក្រោយ​ក៏ត្រូវ​បាន​បដិសេធ​រួចហើយ​ដែរ​។ ​សូម​បញ្ជាក់​ថា ម៉ាឡេស៊ី​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ ៥១ ក្នុង​តារាង​មេដាយ​ដោយ​ឈ្នះ​មេដាយ​មាស ១គ្រឿង និង​ប្រាក់ ២គ្រឿង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        334
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        418

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm