ការដាច់ចរន្តអគ្គិសនី និងកង្វះទឹកវាយប្រហារទ្វីបអឺរ៉ុប ស្របពេលរលកកម្ដៅឥតឈប់ឈរ

2024/07/30 06:00:43 pm        255

រលកកម្ដៅជាបន្តបន្ទាប់នៅអឺរ៉ុបខាងត្បូង និងខាងកើតបានធ្វើឱ្យតម្រូវការប្រើប្រាស់ប្រចាំថ្ងៃហក់ឡើងយ៉ាងខ្លាំង ដែលបណ្ដាលឱ្យដាច់ចរន្តអគ្គិសនី និងមានកង្វះខាតទឹក។ កំណើននៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងទឹកត្រជាក់បានដាក់សម្ពាធដែលមិនធ្លាប់មានពីមុនមកលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងទឹក ដែលបណ្តាលឱ្យប្រព័ន្ធជាច្រើនត្រូវបរាជ័យក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

យោងតាមសេវាបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប ផែនដីបានជួបប្រទះថ្ងៃក្តៅបំផុតក្នុងកំណត់ត្រានៅថ្ងៃទី២២ ខែកក្កដា ជាមួយនឹងសីតុណ្ហភាពជាមធ្យមប្រចាំថ្ងៃរបស់ពិភពលោកឡើងដល់កម្រិតខ្ពស់ថ្មីគឺ ១៧,១៦អង្សាសេ។

នៅទីក្រុងជាច្រើនរបស់អ៊ីតាលី បានមើលឃើញសីតុណ្ហភាពជិតដល់កម្រិតខ្ពស់បំផុត។

 ប្រទេសកោះមេឌីទែរ៉ាណេ ម៉ាល់តា បានស៊ូទ្រាំនឹងការដាច់ភ្លើងពេញមួយថ្ងៃនៅក្នុងតំបន់មួយចំនួន ខណៈរូម៉ានីក៏ជួបប្រទះនឹងកង្វះអគ្គិសនីផងដែរ។ នៅប្រទេសម៉ុងតេណេហ្គ្រោ បណ្តាញអគ្គិសនីត្រូវបានប៉ះពាល់យ៉ាងខ្លាំងក្រោមការជូនដំណឹងកម្រិតខ្ពស់បំផុតអំពីអាកាសធាតុ។

ការដាច់ចរន្តអគ្គិសនីក្នុងតំបន់កាលពីថ្ងៃទី២១ ខែមិថុនា បានបណ្តាលឱ្យប៉ះពាល់ដល់ក្រូអាស៊ី បូស្នី អាល់បានី និងប្រទេសជាច្រើនទៀត។ ទន្ទឹមនឹងនេះ ការខ្វះខាតទឹកក៏កំពុងកើតមានលើផ្នែកខ្លះនៃទ្វីបអឺរ៉ុបផងដែរ ខណៈអ៊ីតាលី និងប៊ុលហ្គារី បានទទួលរងនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារទឹកត្រូវបានគេរាយការណ៍ថាមានប្រើប្រាស់ត្រឹមតែពីរ ឬបីម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm