អាហ្វហ្គានីស្ថាន៖ ជនរងគ្រោះនៃការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឲ្យមានការសូមអភ័យទោស បន្ទាប់ពីការវាយប្រហារបានសម្លាប់សមាជិកគ្រួសាររបស់ពួកគេ។

ទីក្រុងវ៉ាស៊ីនតោននិយាយថា ការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃអាទិត្យ បានវាយប្រហារទៅលើជនសង្ស័យជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរដ្ឋអ៊ីស្លាម ប៉ុន្តែគ្រួសាររបស់លោក Ahmadi ដែលមានកំហឹងកំពុងទាមទារភស្តុតាង។ លោក Ramal Ahmadi រស់នៅក្នុងបរិវេណមួយជាមួយបងប្អូនប្រុស ៣នាក់ផ្សេងទៀតរបស់លោក និងក្រុមគ្រួសាររបស់ពួកគេ មនុស្សប្រហែល ២៥នាក់បានរស់នៅក្នុងបរិវេណព័ទ្ធជុំវិញដោយជញ្ជាំង ដែលមានផ្លូវតូចចង្អៀត។ លោក Ramal បាននិយាយថា សមាជិកគ្រួសារ ១០នាក់របស់លោកត្រូវបានរងគ្រោះដោយការវាយប្រហារដោយយានដ្រូន ដែលក្នុងនោះមានកុមារ ៦នាក់បានស្លាប់។
ការស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារនេះ បាននាំឲ្យមានការចោទជាសំនួរអំពីគុណភាពនៃការស៊ើបការណ៍នៅខាងក្រៅអាហ្វហ្គានីស្ថាន ដែលឥឡូវនេះសហរដ្ឋអាមេរិកបានចាកចេញទៅបាត់ហើយ។ មន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារបានដាក់គោលដៅរបស់ខ្លួន ហើយការផ្ទុះបន្ទាប់បន្សំអាចនឹងសម្លាប់គ្រួសារលោក Ahmadi។ លោក Emal ដែលមានទិដ្ឋាការអន្តោប្រវេសន៍ពិសេស កំពុងដំណើរការក្នុងនាមជាអតីតបុគ្គលិក Dyn Corp របស់សហរដ្ឋអាមេរិកបាននិយាយថា លោកចង់ឱ្យអាមេរិកបង្ហាញពីករណីរបស់ខ្លួនប្រឆាំងនឹងគ្រួសាររបស់លោក ឬសុំទោស និងទទួលស្គាល់កំហុស៕
អត្ថបទ៖ សុខមាន