FBI៖ ខ្មាន់កាំភ្លើងដែលសង្ស័យ បាញ់លោក Trump ត្រូវបានគេឃើញជាង១ម៉ោង មុនពេលបាញ់

2024/07/30 07:22:14 pm        150

មន្ត្រី FBI បាននិយាយកាលពីថ្ងៃចន្ទថា នគរបាល បានកត់សម្គាល់ឃើញបុរសនៅរដ្ឋ Pennsylvania ជាអ្នកដែលបានព្យាយាមធ្វើឃាតបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក Donald Trump រយៈពេលជាងមួយម៉ោង មុនពេលការបាញ់ប្រហារ កាលពីថ្ងៃទី១៣ ខែកក្កដា ហើយបានថតរូប ដើម្បីចែករំលែកទៅដល់មន្ត្រីអនុវត្តច្បាប់ដទៃទៀត។

លោក Kevin Rojek ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យតំបន់ Pittsburgh របស់ FBI បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទស្តីពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារថា «អ្នកបាញ់ប្រហារ ត្រូវបានកំណត់អត្តសញ្ញាណដោយមន្ត្រីអនុវត្តច្បាប់ ថា ជាមនុស្សគួរឱ្យសង្ស័យ»។

លោកនិយាយថា មន្ត្រីក្នុងតំបន់ម្នាក់ បានថតរូបភាពខ្មាន់កាំភ្លើង ឈ្មោះ Thomas Crooks ហើយបានផ្ញើវាទៅឲ្យមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតនៅកន្លែងកើតហេតុនៃការជួបប្រជុំគ្នា នៅរដ្ឋ Pennsylvania របស់លោក Trump នៅថ្ងៃនោះ។

លោក Rojek បាននិយាយថា ប្រហែល៣០ នាទី ក្រោយមក ប្រតិបត្តិករក្រុមនគរបាល SWAT បានឃើញ ខ្មាន់កាំភ្លើង Crooks ប្រើឧបករណ៍ចាប់សញ្ញាកំណត់ចម្ងាយ និងស្វែងរកគេហទំព័រព័ត៌មាន។

លោក Rojek និយាយថា Crooks ត្រូវបានគេឃើញកាន់កាបូបស្ពាយ នៅម៉ោងប្រហែល ៥.៥៦នាទី ល្ងាច មិនដល់២០នាទីនោះទេ មុនពេលការបាញ់ប្រហារកើតឡើង ហើយនៅម៉ោង ៦.០៨នាទី ល្ងាច ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានចាប់យករូបភាពដោយកាមេរ៉ារបស់នគរបាល ឃើញកំពុងដើរនៅលើដំបូលពីកន្លែងដែលបុរសនេះ បានបាញ់ចុងក្រោយ។

លោកនិយាយថា ទោះបីជា FBI ពុំមែនជាទីភ្នាក់ងារដែលទទួលខុសត្រូវក្នុងការស៊ើបអង្កេតការបរាជ័យណាមួយ ក្នុងការធានាសន្តិសុខសម្រាប់លោក Trump ក៏ដោយ ក៏បុគ្គលិក FBI កំពុងដាក់បញ្ចូលរួមគ្នានូវកាលវិភាគនៃព្រឹត្តិការណ៍នានា។

មន្ត្រី FBI និយាយថា ពួកគេនៅមិនទាន់កំណត់អត្តសញ្ញាណមូលហេតុជំរុញសម្រាប់ Crooks នៅឡើយ ជាខ្មាន់កាំភ្លើងអាយុ២០ឆ្នាំ ដែលត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារអង្គភាពសេវាសម្ងាត់ បន្ទាប់ពីការបាញ់ប្រហារ របស់បុរសនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        210
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        196
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm