ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសបារាំងបានចេញការព្រមានអំពីអាកាសធាតុក្ដៅសម្រាប់ទីក្រុងប៉ារីស និងតំបន់ជុំវិញនានា និងខណៈមានការរំពឹងទុកថាសីតុណ្ហភាពខ្ពស់ដល់ទៅ ៣៥ អង្សាសេនៅថ្ងៃអង្គារនេះ ខណៈខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។

ទីភ្នាក់ងារនេះបានអនុវត្តន៍ "ការជូនដំណឹងពណ៌លឿង" ដែលជាកម្រិតទីពីរក្នុងចំណោមបួនកម្រិត - សម្រាប់រដ្ឋធានីនេះ ខណៈរលកកម្ដៅនាំមកនូវសីតុណ្ហភាពក្ដៅលើកន្លែងរៀបចំព្រឹត្តិការណ៍អូឡាំពិកផ្សេងទៀតនៅទូទាំងប្រទេសបារាំង។

ការព្រមានដោយកម្រិតពណ៌លឿងទុំកាន់តែខ្ពស់សម្រាប់ទីក្រុង បូដូ (Bordeaux) និង ទីក្រុង លីយ៉ុង (Lyon) ដែលសីតុណ្ហភាពបានឡើងជិតដល់ ៤០ អង្សាសេកាលពីថ្ងៃចន្ទ នឹងនៅតែបន្តនៅថ្ងៃអង្គារនេះ នៅពេលដែលទីក្រុងទាំងនេះរៀបចំការប្រកួតកីឡាអូឡាំពិក។
ការជូនដំណឹងពណ៌លឿងសម្រាប់ទីក្រុងប៉ារីសត្រូវបានចេញជាពិសេសដោយសារតែលក្ខខណ្ឌ "ក្តៅខ្លាំង" ត្រូវបានព្យាករណ៍ថានឹងបន្តអូសបន្លាយរហូតដល់យប់ជ្រៅ ដោយគេរំពឹងថាសីតុណ្ហភា ក្ដៅនឹងមិនធ្លាក់ចុះក្រោម២២អង្សាសេទេ នៅរវាងថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ។
ទីភ្នាក់ងារនេះបាននិយាយថាកម្រិតប្រកាសអាសន្នកម្រិតមធ្យមមានន័យថាមនុស្សគួរតែ "យកចិត្តទុកដាក់" ចំពោះផលប៉ះពាល់នៃកម្ដៅនៅពេលលេងកីឡា ឬចូលរួមក្នុងសកម្មភាពដោយប្រើកម្លាំងផ្សេងទៀត៕