ក្រុមអ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសបានលុបចោលការហ្វឹកហាត់កីឡាទ្រីអាត្លុង ផ្នែកហែលទឹកថ្ងៃទីពីរនៅទន្លេ Seine កាលពីថ្ងៃចន្ទ ២៩ កក្កដាបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន បានបង្កើនកម្រិតបំពុលក្នុងទឹក និងល្បឿននៃចរន្តទឹកហូរ។

ការលុបចោលនេះបានកើតឡើង ២៤ ម៉ោងមុនពេលចាប់ផ្តើមការប្រណាំងផ្នែកបុរស។ អត្តពលិកចំនួន ៥៥នាក់ ត្រូវបានគេរំពឹងថានឹងលោតចូលទៅក្នុង Seine នៅម៉ោង៨ ព្រឹកថ្ងៃអង្គារនេះ។ការប្រកួតផ្នែកនារីត្រូវបានគ្រោងធ្វើឡើងនៅព្រឹកថ្ងៃពុធស្អែកនេះ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក អេធៀន តូបូអ៊ីស (Etienne Thobois) បាននិយាយថា យើងមានទំនុកចិត្តថាយើងនឹងអាចដំណើរការ ទោះយើងបានលុបចោលនៅព្រឹកនេះក៏ដោយ ។

ការប្រកួតនៅថ្ងៃអង្គារនេះ នឹងជាលើកដំបូងដែលក្រុមអត្តពលិកអូឡាំពិកបានចូលរួមប្រកួតក្នុងទន្លេនេះចាប់តាំងពីឆ្នាំ ១៩០០មក។
ទីក្រុងតូបូអ៊ីស ដែលជាទីតាំងមួយនៃព្រឹត្តិការណ៍អូឡាំពិករបស់ទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែរនោះ និយាយថាការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ដោយផ្អែកលើគំរូដែលបានយកពីទន្លេ ២៤ ម៉ោងមុន។
អត្តពលិកនឹងត្រូវបានជូនដំណឹងភ្លាមៗ ប្រសិនបើការប្រណាំងត្រូវបានលុបចោល។ប្រទេសបារាំងបានវិនិយោគ ១,៤ ពាន់លានដុល្លារក្នុងហេដ្ឋារចនាសម្ព័ន្ធទឹកសំណល់ថ្មីដើម្បីកាត់បន្ថយបរិមាណទឹកស្អុយដែលហូរចូលក្នុងទន្លេ ហើយទន្លេ Seine គឺជាគោលបំណងសំខាន់ សម្រាប់ក្រុមអ្នករៀបំការប្រកួតនេះ៕