មនុស្ស ៤១នាក់ស្លាប់ក្នុងបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា ខណៈការសង្រ្គោះត្រូវបានរំខាន

2024/07/30 08:38:40 pm        95

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤១នាក់បានស្លាប់ និងជាច្រើននាក់របួស បន្ទាប់ពីមានបំណាក់ដីជាច្រើនកន្លែងនៅលើតំបន់ភ្នំនៃរដ្ឋ កេរ៉េឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃអង្គារ (៣០ កក្កដា) នេះ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងបន្ទាប់ពីស្ពានដ៏សំខាន់មួយនៅក្នុងតំបន់នោះបានបាក់រលំ។

រដ្ឋមន្ត្រីព្រៃឈើប្រចាំរដ្ឋ លោក អេខេ សាស៊ីនដ្រាន (A K Saseendran) បានប្រាប់សារព័ត៌មានរ៉យទ័រ បន្ទាប់ពីបំណាក់ដីនៅស្រុក វ៉ាយ៉ាណាត (Wayanad) នៃរដ្ឋនេះថា កងទ័ពកំពុងប្រើខ្សែសន្ដោងដើម្បីសាងសង់ស្ពានបណ្តោះអាសន្នមួយ បន្ទាប់ពីស្ពាននៅក្នុងស្រុកតភ្ជាប់តំបន់រងគ្រោះទៅកាន់ទីក្រុង ឆូរ៉ាល់ម៉ាឡា (Chooralmala) ដែលនៅជិតបំផុតត្រូវបានបំផ្លាញ។

ទូរទស្សន៍ក្នុងស្រុក អាស៊ីណេត ធិវី (Asianet TV) បាននិយាយថា មនុស្សរហូតដល់ ៤១នាក់បានស្លាប់បន្ទាប់ពីបំណាក់ដីដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងតំបន់។ រដ្ឋមន្ត្រីសុខាភិបាលប្រចាំរដ្ឋ លោកស្រី វីណា ចច (Veena George) បាននិយាយថា មនុស្សជាង ៧០នាក់រងរបួស។ សារព័ត៌មាន ឥណ្ឌាអ៊ិចស្ព្រេស (Indian Express) បានរាយការណ៍ថា មនុស្សជាច្រើនទំនងជាត្រូវបានទឹកនាំហូរទៅឆ្ងាយនៅក្នុងទន្លេ ចាលីយ៉ា (Chaliyar)។

មនុស្សម្នាក់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានប្រាប់រ៉យទ័រថា មានបំណាក់ដីយ៉ាងហោចណាស់បីកន្លែងនៅក្នុងតំបន់នេះ។ នាយកដ្ឋានឧតុនិយមរបស់ឥណ្ឌា បានព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមនៅក្នុងរដ្ឋនៅថ្ងៃអង្គារនេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm