លោក Trump យល់ព្រមឱ្យ FBI សម្ភាសន៍ក្នុងការស៊ើបអង្កេតជុំវិញហេតុការណ៍បាញ់ប្រហារ

2024/07/30 08:58:57 pm        243

លោក Donald Trump បានយល់ព្រមទទួលការសម្ភាសន៍ដោយក្រុម FBI ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួនលើការប៉ុនប៉ងធ្វើឃាតនៅឯការជួបជុំយុទ្ធនាការបោះឆ្នោតក្នុងរដ្ឋ Pennsylvania កាលពីដើមខែនេះ។ នៅក្នុងការហៅទូរសព្ទជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ (២៩ កក្កដា) FBI មិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការសម្ភាសន៍នោះទេ ប៉ុន្តែបាននិយាយថា វានឹងក្លាយជា «ការសម្ភាសន៍ជនរងគ្រោះតាមស្តង់ដារដូចការសម្ភាសន៍ផ្សេងៗទៀត»។

ភ្នាក់ងារពិសេស FBI លោក ខេវិន រ៉ូជេក (Kevin Rojek) បាននិយាយថា «យើងចង់ទទួលបានទស្សនៈរបស់លោក Trump លើអ្វីដែលលោកបានសង្កេត»។ ទោះបីជាមានភស្តុតាងគរដូចភ្នំក៏ដោយ ក៏ក្រុមស៊ើបអង្កេតមិនទាន់អាចកំណត់ពីមូលហេតុដែលខ្មាន់កាំភ្លើង ថូម៉ាស ម៉ាតស៊ូ ឃ្រុកស៍ (Thomas Matthew Crooks) បើកការបាញ់ប្រហារកាលពីថ្ងៃទី១៣ ខែកក្កដា បានឡើយ។

ទន្ទឹមនឹងនោះ សារដែលទើបចេញផ្សាយថ្មីបានបង្ហាញថា ខ្មាន់កាំភ្លើងវ័យ ២០ឆ្នាំនេះត្រូវបានប្រទះឃើញជាង ៩០នាទីមុនពេលការបាញ់ប្រហារ ដោយនោះនឹងបន្ថែមទៅក្នុងបញ្ជីបរាជ័យផ្នែកសន្តិសុខដែលកើតឡើងមុនការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងអតីតប្រធានាធិបតីរូបនេះ។

កាលពីថ្ងៃចន្ទ FBI បាននិយាយថាក្រុមស៊ើបអង្កេតជឿថា ជនសង្ស័យ Crooks បានរៀប «ផែនការដោយប្រុងប្រយ័ត្ន» នៅមុនថ្ងៃទី១៣ ខែកក្កដា ហើយបានធ្វើ «កិច្ចប្រឹងប្រែងយ៉ាងច្រើន» ដើម្បីលាក់បាំងសកម្មភាពរបស់គេ។ ការស៊ើបអង្កេតជាច្រើនក៏ត្រូវបានដាក់ឱ្យដំណើរការជុំវិញបរាជ័យសន្តិសុខក្នុងទីលានកម្មវិធីជួបជុំរបស់លោក Trump នៅទីក្រុង បាត់ល័រ (Butler) មួយនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm