ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ប្រទេសអាហ្សង់ទីន ឈីលី កូស្តារីកា ប៉េរូ ប៉ាណាម៉ា សាធារណរដ្ឋដូមីនីក និងប្រទេសអ៊ុយរ៉ាហ្គាយ ដកបុគ្គលិកការទូតរបស់ពួកគេចេញ ដែលត្រូវបានប្រកាសទទួលស្គាល់ នៅក្នុងប្រទេសនេះ។

វិធានការ ដែលត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ចេញផ្សាយដោយក្រសួងការបរទេសវេណេស៊ុយអេឡា ក៏បានអំពាវនាវឱ្យដកបុគ្គលិកការទូតរបស់ប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានប្រកាសទទួលស្គាល់ នៅក្នុងប្រទេសទាំងនោះ ផងដែរ។

ប្រទេសវេណេស៊ុយអេឡា បានចោទប្រកាន់រដ្ឋាភិបាលប្រទេសទាំង៧នេះថា «ជ្រៀតជ្រែក» នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ជាពិសេសក្នុងការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដែលបានឃើញប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិ៦ឆ្នាំ លើកទីបី។
យោងតាមសេចក្តីថ្លែងការណ៍ បាននិយាយថា ប្រទេសទាំងនេះ «ស្ថិតនៅក្រោមបង្គាប់របស់ទីក្រុងវ៉ាស៊ីនតោន និងបានប្តេជ្ញាចិត្តចំពោះគោលការណ៍មនោគមវិជ្ជានៃរបបហ្វាស៊ីសអន្តរជាតិ»។
ក្រុមប្រឹក្សាបោះឆ្នោតជាតិ របស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃចន្ទ បានប្រកាសថា លោក Maduro ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត ប្រធានាធិបតី កាលពីថ្ងៃអាទិត្យ។