ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារដ្ឋាភិបាលសង្គម និងសេដ្ឋកិច្ច ដោយចាត់ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកិច្ចការសំខាន់ និង ចម្បង

2024/07/30 09:49:54 pm        64

កំពង់ចាម ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយនៅវេលាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានតាមឃុំទាំង ១២ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រាជរដ្ឋាភិ បាលអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជារដ្ឋាភិបាលសង្គម និងសេដ្ឋកិច្ច ដូចដែលបានដាក់ចេញយ៉ាងច្បាស់ក្នុងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដែលកម្មវិធីនយោបាយទាំងនេះ ពិតជាបានឆ្លើយតបនឹងការវិវត្តន៍នៃសង្គមជាតិ និងបានចាត់ទុកជីវភាពរស់នៅរបស់ប្រជាពល រដ្ឋជាកិច្ចការសំខាន់ និងចម្បង។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា រយៈពេលជាង ១១ខែនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្តល់ការថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស ការផ្តល់ជំនួយសង្គម និងការជំរុញវិស័យសេដ្ឋកិច្ច ជាដើម ដើម្បីអនាគតកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា។

  តាងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម លី ធុជ បានណែនាំក្រុមការងាររាជ រដ្ឋាភិបាលគ្រប់ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជនអំពីវឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលទាំង ១២ ឃុំ ចុះធ្វើវេទិកាសាធារណៈតាមមូលដ្ឋានរបស់ខ្លួន ចាប់ពីចុងខែកក្កដា ឆ្នាំ២០២៤ រហូត ដល់ដំណាច់ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីប្រមូលដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបន្តខិតខំជំរុញការដោះស្រាយបញ្ហាប្រឈមនានានៅតាមមូល ដ្ឋាន ដើម្បីដោះស្រាយឆ្លើយតបនូវសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថាសមាជិកក្រុម ការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានទាំង១២ ប្រកាសនាថ្ងៃនេះ មានចំនួនសរុប ៣៦៥នាក់ និងមានសមាស ភាពចូលរួមពីអន្តរក្រសួង ក្រុមប្រឹក្សាខេត្ត រដ្ឋ បាលខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំទាំង១២៕

អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm