[UPDATE] ចំនួនអ្នកស្លាប់ពីបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា កើនឡើងដល់៥៤នាក់

2024/07/30 10:07:05 pm        188

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅលើតំបន់ភ្នំនៃរដ្ឋ កេរ៉េឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់៥៤នាក់ និងជាច្រើននាក់រងរបួស នៅថ្ងៃអង្គារ (៣០ កក្កដា) នេះ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងបន្ទាប់ពីស្ពានដ៏សំខាន់មួយនៅក្នុងតំបន់នោះបានបាក់រលំ។ជាមួយគ្នានោះមនុស្សជាង១០០នាក់ ត្រូវគេបារម្ភថាបានបាត់ខ្លួន។

រដ្ឋមន្ត្រីព្រៃឈើប្រចាំរដ្ឋ លោក អេខេ សាស៊ីនដ្រាន (A K Saseendran) បានប្រាប់សារព័ត៌មានរ៉យទ័រ បន្ទាប់ពីបំណាក់ដីនៅស្រុក វ៉ាយ៉ាណាត (Wayanad) នៃរដ្ឋនេះថា កងទ័ពកំពុងប្រើខ្សែសន្ដោងដើម្បីសាងសង់ស្ពានបណ្តោះអាសន្នមួយ បន្ទាប់ពីស្ពាននៅក្នុងស្រុកតភ្ជាប់តំបន់រងគ្រោះទៅកាន់ទីក្រុង ឆូរ៉ាល់ម៉ាឡា (Chooralmala) ដែលនៅជិតបំផុតត្រូវបានបំផ្លាញ។

ទូរទស្សន៍ក្នុងស្រុក អាស៊ីណេត ធិវី (Asianet TV) បាននិយាយថា មនុស្សរហូតដល់ជាង៥០នាក់បានស្លាប់បន្ទាប់ពីបំណាក់ដីដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងតំបន់។ រដ្ឋមន្ត្រីសុខាភិបាលប្រចាំរដ្ឋ លោកស្រី វីណា ចច (Veena George) បាននិយាយថា មនុស្សជាង ៧០នាក់រងរបួស។ សារព័ត៌មាន ឥណ្ឌាអ៊ិចស្ព្រេស (Indian Express) បានរាយការណ៍ថា មនុស្សជាច្រើនទំនងជាត្រូវបានទឹកនាំហូរទៅឆ្ងាយនៅក្នុងទន្លេ ចាលីយ៉ា (Chaliyar)។

មនុស្សម្នាក់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានប្រាប់រ៉យទ័រថា មានបំណាក់ដីយ៉ាងហោចណាស់បីកន្លែងនៅក្នុងតំបន់នេះ។ នាយកដ្ឋានឧតុនិយមរបស់ឥណ្ឌា បានព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមនៅក្នុងរដ្ឋនៅថ្ងៃអង្គារនេះ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm