
សមាជិកសភាពីររូប បានដកស្រង់សម្តីចារកម្មកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ដោយនិយាយថា កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឈ្មោះ Ju-ae កំពុងត្រូវបានគេរៀបចំ ដើម្បីឲ្យស្នងតំណែងពីឪពុករបស់នាង ទោះបីជាការជ្រើសរើស មិនទាន់ចប់ក៏ដោយ ហើយនៅទីបំផុតគាត់ អាចជ្រើសរើសនរណាម្នាក់ផ្សេងទៀត។
តំណាងរាស្រ្តលោក Lee Seong និង លោក kweun នៃគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច និងលោកស្រី Park Sun-won នៃគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏ធំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សេវាចារកម្មជាតិ (NIS) បានធ្វើរបាយការណ៍នេះ ទៅកាន់គណៈកម្មាធិការចារកម្មសភា ដោយនិយាយថា កូរ៉េខាងជើង បានបញ្ជាក់ថា នាង Ju-ae គឺជាបេក្ខជនដ៏រឹងមាំ ដើម្បីស្នងតំណែងពីឪពុករបស់នាង ដោយនាវបានបង្ហាញខ្លួនជាសាធារណៈយ៉ាងញឹកញាប់ ដើម្បី ស្ទង់មតិសាធារណៈ។

សេវាចារកម្មជាតិ (NIS) បាននិយាយថា ខ្លួនបានកំណត់ថា នាង Ju-ae កំពុងត្រូវបានរៀបចំស្នងតំណែងរបស់លោក គីម ជុងអ៊ុន ដោយការហៅឈ្មោះហៅក្រៅ ដែលកូរ៉េខាងជើងប្រើ ដើម្បីសំដៅលើនាង ហើយនាង បានបង្ហាញខ្លួនជាសាធារណៈយ៉ាងញឹកញាប់ និងក្នុងព្រឹត្តិការណ៍នានា។ នេះបើយោងតាមសមាជិកសភា។
NIS បាននិយាយកាលពីមុនថា ប្រហែល ៦០ ភាគរយនៃសកម្មភាពសាធារណៈរបស់នាងJu-ae ពាក់ព័ន្ធនឹងការអមដំណើរឪពុករបស់នាងទៅចូលរួមព្រឹត្តិការណ៍យោធា និងសកម្មភាពមួយចំនួនទៀត ដែលទាក់ទងនឹងសេដ្ឋកិច្ច ប៉ុន្តែកូរ៉េខាងជើងប្រើពាក្យ «hyangdo» ដែលបកប្រែថា «មគ្គុទ្ទេសក៍» ជាការនិយាយចំពោះនាង Ju-ae បានបញ្ជាក់ថា នាងកំពុងដើរលើផ្លូវ ដើម្បីក្លាយជាអ្នកដឹកនាំបន្ទាប់។