ហេតុអ្វីប្រទេសខ្លះមានអត្តពលិកចូលរួមប្រកួតអូឡាំពិកច្រើន និងប្រទេសខ្លះតិច?

2024/07/30 03:40:49 pm        513

ការចូលរួមប្រកួតកីឡាអូឡាំពិក មិនដូចអ្វីដែលយើងគិត និងចង់ចូលរួមប្រកួតនោះទេ។ ចំនួនប្រជាជនច្រើន តិច នៃប្រទេសនីមួយៗក្នុងពិភពលោក​ក៏មិនកំណត់​ចំនួន​អត្ត​ពលិក​ចូលរួមប្រកួតតិច ច្រើននោះដែរ។

ការប្រកួតកីឡាអូឡាំពិក មានភាពខុសពីការប្រកួតកីឡាក្នុងតំបន់ដូចជាស៊ីហ្គេម Commonwealth Games Pan America EuroGames ។ល។ ព្រោះកីឡា​ប្រចាំ​តំបន់​មានកីឡាពីរប្រភេទដាក់ឱ្យប្រកួត គឺកីឡាអូឡាំពិក និងមិនមែនអូឡាំពិក ហើយមិនតម្រូវប្រកួតជម្រុះ។

និយាយដោយឡែក ឧទាហរណ៍ក្នុងករណីស៊ីហ្គេម២០២៣ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ កម្ពុជាមានប្រតិភូអត្តពលិកជិត៩០០នាក់ចូលរួម ដណ្តើមបានមេដាយ២២៨គ្រឿង (មាស៨១ ប្រាក់៧៤ សំរឹទ្ធ១២៧) ដែលភាគច្រើនដណ្តើមបានលើប្រភេទកីឡាមិនមែនអូឡាំពិកដូចជា គុនខ្មែរ ល្បុក្កតោ វ៉ូវីណាម ឃីកបុកស៊ីង ប៉េតង់ ជាដើម។

ស៊ីហ្គេមមានអត្តពលិកច្រើន ហេតុអ្វីអូឡាំពិកមានតែបីនាក់?

ការប្រកួតកីឡាអូឡាំពិក ជាការប្រកួតប្រជែងកីឡាកម្រិតខ្ពស់ ហើយប្រភេទកីឡាដាក់ឱ្យប្រកួតសុទ្ធតែកីឡាអូឡាំពិកដែលកំណត់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

លោក ញ៉ាន សុខវិសាល នាយបេសកកម្មអូឡាំពិកកម្ពុជា បានពន្យល់ថាដើម្បីបានចូលប្រកួតអូឡាំពិក អាស្រ័យលើលក្ខខណ្ឌបីគឺៈ

 1 Universal Place program

ប្រភេទកីឡាហែលទឹក និង អត្តពលកម្ម ជាប្រភេទកីឡាដែលអត់មិនបានសំរាប់មូលដ្ឋានគ្រឹះកីឡា (Compulsory Sports) ហើយកីឡាទាំង២ប្រភេទនេះក៏មានវិញ្ញាសាច្រើនផងដែរ ដែលអាចផ្តល់ឱកាសអោយកីឡាករ កីឡាការិនីចូលរួម ដូចនេះហើយទើប IOC ដាក់ប្រភេទកីឡាទាំង២នេះក្នុងកម្មវិធី Universal Place នេះ គឺក្នុងន័យផ្តល់សិទ្ធអោយ ប្រទេស រឺ NOCs ណាដែលមិនមានអត្តពលិក ជាប់វគ្គជម្រុះ (Qualified Athletes) ដោយហេតុថាកីឡាអូឡាំពិកតម្រូវអោយប្រជាជាតិទាំង២០៦(NOCs)ទាំងអស់ចូលរួម ចឹងគឺ IOC ផ្តល់សិទ្ធចូលរួមពិសេសចំនួន២ប្រភេទកីឡា ហែលទឹក(កីឡាករ១ រូប កីឡាការិនី ១រូប) និងកីឡាអត្តពលកម្ម (កីឡាករ១ រូប កីឡាការិនី ១រូប) លើកលែងតែអូឡាំនៅជប៉ុន២០២០លើកមក២០២១ និងអូឡាំពិកប៉ារីស២០២៤គឺកាត់អត្តពលកម្ម១រូប។

2-Tripartite commission invitation places (Wild Card)

កម្មវិធីនេះសំរាប់ប្រទេសរឺ NOCs ណាដែលបានបញ្ជូនអត្តពលិកខ្លួនទៅចូលរួមប្រកួតវគ្គជម្រុះហើយតែមិនបានជាប់តែអត្តពលិកនោះមានកម្រិតបច្ចេកទេសល្អ នុះ សហព័ន្ធអន្តរជាតិ IFs និង IOC និងធ្វើការពិចារណាផ្តល់សិទ្ធ Wild card អោយចូលរួម។ បញ្ជាក់ថាកម្មវិធីនេះតម្រូវអោយសាមុីប្រទេស រឺ NOCs ដាក់ពាក្យសុំ ហើយមានតែប្រទេសរឺ NOC ដែលមានអត្តពលិកចូលរួម តិចជាង៨នាក់កាលពីការប្រកួតអូឡាំពិក២ដងមុន តែប៉ុណ្ណោះដែលអាចមានសិទ្ធ ស្នើសុំបាន ហើយមិនងាយនិងទទួលបានទេសិទ្ធនេះ។ (ជាក់ស្តែងកាលពីអូឡាំពិកនៅក្រុរីយូ ប្រទេស ប្រេសុីល ២០១៦ កម្ពុជាទទួលបានសិទ្ធនេះមួយកៅអី គឺកីឡាការនីចំបាប់ ចូវ សុធារ៉ា )។

3- Qualification Program

កម្មវិធីនេះគឺសំរាប់តែអត្តពលិកដែលមានសិទ្ធផលនិងគុណវឌ្ឍន៍ខ្ពស់ដែលឈ្នះវគ្គប្រកួតជម្រុះក្នុងតំបន់ (Olympic Qualification Competition) រឺសំរាប់តែអត្តពលិកដែលមានកម្រិតRanking ខ្ពស់ដែលបានជាប់ជាស្វ័យប្រវត្តិដោយមានកំណត់ត្រា Ranking ដោយសហព័ន្ឋអន្តរជាតិ IFs។ (ជាក់ស្តែងកាលពីអូឡាំពិកនៅក្រុងរីយ៉ូ ប្រទេសប្រេសុីល កម្ពុជាបានទទួលសិទ្ធនេះជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយវិរៈកីឡាការិនី ស៊ន សៀវមុី បានប្រកួតឈ្នះវគ្គជម្រុះទទួលបានមេដាយមាសនៅក្នុងការប្រកួតវគ្គជម្រុះក្នុងតំបន់ ហើយមានសិទ្ធពេញលេញក្នុងការប្រកួតអូឡាំពិក២០១៦។

ដូច្នោះហើយទើបកម្ពុជាមានតែអត្តពលិកបីនាក់ចូលរួមប្រកួតក្នុងលក្ខខណ្ឌទី១ កីឡាខ្វះមិនបានរបស់អូឡាំពិក (អត្តពលកម្ម និងហែលទឹក)។ ចំណែកប្រទេសមួយចំនួនធំទៀតដែលមានចំនួនប្រជាជនច្រើនជាងកម្ពុជា មានអត្តពលិកតិចចូលរួមប្រកួតដែរ៕ អត្ថបទៈ គង់ ហួន

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am