អ្នកនាំពាក្យ​ពួក​តា​លី​បង់​៖ ​ក្រុម​ពួកគេ​នឹង​ពឹង​ផ្អែកលើ​មូលនិធិ​របស់​ចិន

2021/09/03 06:59:19 pm        649

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​ លោក Zabihullah Mujahid បាន​ប្រាប់​សារព័ត៌មាន​អ៊ីតាលី​ថា ​ក្រុម​នេះ​នឹង​ពឹងផ្អែក​ជា​ចម្បង​លើ​ការផ្តល់​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន បន្ទាប់ពី​ការ​ដក​កងទ័ព​បរទេស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ការកាន់កាប់​ប្រទេស​នេះ​។​

​នៅ​ក្នុង​បទសម្ភាសន៍​របស់​លោក​ ដែល​បាន​ចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន La Repubblica កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Mujahid បាន​និយាយថា​ ពួក​តា​លី​បង់​នឹង​តតាំង​ដើម្បី​ការ​វិល​ត្រឡប់​មក​រក​សភាព​ដើម​នៃ​សេដ្ឋកិច្ច​ ដោយមាន​ការជួយ​ជ្រោមជ្រែង​ពី​ប្រទេស​ចិន​។ ក្រុម​តា​លី​បង់​បាន​ដណ្តើម​កាន់កាប់​រដ្ឋធានី​កា​ប៊ុល​ របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃទី១៥ ខែសីហា​ ខណៈ​ដែល​រដ្ឋាភិបាល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច​ បាន​រលា​យ​សាបសូន្យ​ដោយ​បញ្ចប់​សង្គ្រាម​រយៈពេល ២០​ឆ្នាំ​ ស្រប​ពេល​មានការ​ភ័យខ្លាច​ពី​ការ​ដួល​រលំ​សេដ្ឋកិច្ច​ និង​ភាព​អត់ឃ្លាន​រីក​កាន់តែ​ធ្ងន់ធ្ងរ​ឡើយ​។

​បន្ទាប់ពី​ការ​ចាក​ចេញ​ដ៏​វឹកវរ​របស់​កងទ័ព​បរទេស ពី​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​មកនេះ ប្រទេស​លោក​ខាង​លិច​ជាច្រើនបាន​រឹតត្បិត​យ៉ាង​ម៉ឺងម៉ាត់​ លើ​ការផ្តល់​ជំនួយ​របស់​ពួកគេ​ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ អ្នកនាំពាក្យ​តា​លី​បង់​រូប​​នេះ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថា ប្រទេស​ចិន​គឺជា​ដៃគូ​ដ៏​សំខា​ន់​បំផុត​របស់​យើង​ ហើយ​តំណាង​ឱ្យ​ឱកាស​ជា​មូលដ្ឋាន និង​ល្អ​បំផុតសម្រាប់​យើង ព្រោះ​ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​វិនិយោគ និង​កសាង​ប្រទេស​របស់​យើង​ឡើងវិញ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm