វិមានក្រឹមឡាំង៖ យោធារុស្ស៊ី នឹងសិក្សាការសម្រេចរបស់អាមេរិកលើការបង្កើតបញ្ជាការយោធាថ្មី នៅជប៉ុន

2024/07/30 10:43:34 pm        121

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងវិភាគការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតទីបញ្ជាការយោធាថ្មី នៅក្នុងប្រទេសជប៉ុន។

មុននេះ សារព័ត៌មានអាមេរិក Wall Street Journal និងកាសែត Nikkei របស់ជប៉ុន បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងជប៉ុន អំពីការសម្រេចចិត្តបែបនេះរបស់ទីក្រុងវ៉ាស៊ីនតោន។ សារព័ត៌មាន Wall Street Journal បាននិយាយថា ក្នុងពេលជាមួយគ្នានោះ គោលបំណងនៃការពង្រឹងវត្តមានរបស់សហរដ្ឋអាមេរិក គួរតែជាការប្រឆាំងនឹងប្រទេសចិន និងរុស្ស៊ី។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា៖«នេះមិនមែនជាបញ្ហាពិតប្រាកដសម្រាប់វិមានក្រឹមឡាំងទេ ប៉ុន្តែជាបញ្ហាសម្រាប់ការវិភាគលើផ្នែកយោធារបស់យើង។ ខ្ញុំជឿងជាក់ថា ការវិភាគដ៏ចាំបាច់ នឹងត្រូវបានធ្វើឡើង។

យោងតាមសារពត៌មាន Nikkei ទីបញ្ជាការថ្មីនេះ នឹងត្រូវបានផ្ទេរមុខងារនៃបញ្ជាការប្រតិបត្តិការដែលមានទាហានអាមេរិកចំនួន ៥៥.000នាក់។ ឥឡូវនេះ ពួកគេ ត្រូវបានប្រគល់ឲ្យទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលឈរជើងនៅរដ្ឋហាវ៉ៃ។ ពេលវេលាខុសគ្នារវាងទីក្រុងតូក្យូ និងហូណូលូលូ(Honolulu) គឺ ១៩ម៉ោង។

ទីក្រុងតូក្យូ រំពឹងថា ការបង្កើតរចនាសម្ព័ន្ធបញ្ជាការបែបនេះ នឹងកើតឡើង នៅក្នុងកងកម្លាំងប្រដាប់អាវុធជប៉ុន នៅខែមេសា ឆ្នាំ ២០២៥ នឹងធ្វើឲ្យប្រសើរឡើងនូវការធ្វើសមយុទ្ធ និងប្រតិបត្តិការរួមគ្នា ក្នុងសម័យសន្តិភាព និងសម័យសង្គ្រាម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm