
មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងតឺ(Lai Ching-te) បាននិយាយនៅថ្ងៃអង្គារនេះថា «ការគំរាមកំហែងពីសំណាក់ប្រទេសចិន ទៅកាន់ប្រទេសណាមួយ គឺជាការគំរាមកំហែងដល់ពិភពលោក» ដោយបញ្ជាក់ទៅកាន់សមាជិកសភានៃប្រទេសជាង២០ថា ប្រទេសលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក ត្រូវតែរួបរួមគ្នាប្រឆាំង «ការពង្រីកអំណាចផ្តាច់ការ»។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិន បានបង្កើនសម្ពាធផ្នែកយោធានិងនយោបាយ លើកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធថាជាផ្នែកនៃទឹកដីរបស់ខ្លួន។
ខណៈទីក្រុងតៃប៉ិ មានសម្ព័ន្ធមិត្តការទូតជាផ្លូវការរាប់សិបប្រទេស ទីក្រុងនេះបានពង្រឹងភាពជាដៃគូជាមួយប្រទេសលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ជាពិសេសសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់សព្វាវុធធំបំផុតរបស់ខ្លួន ខណៈទីក្រុងប៉េកាំងលើកឡើងនូវវោហាសាស្ត្រពីការជុំជាតិ ថា «មិនអាចជៀសរួច»។

នៅថ្ងៃអង្គារនេះ លោក Lai បានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធអន្តរសភា ស្តីពីប្រទេសចិន (IPAC) ជាក្រុមសមាជិកសភា ដែលសាទរចាប់ពីប្រទេសអ៊ុយរ៉ាហ្គាយ និងកាណាដា រហូតដល់ប្រទេសជប៉ុន និងចក្រភពអង់គ្លេស ដែលព្រួយបារម្ភអំពីរបៀបដែលលទ្ធិប្រជាធិបតេយ្យ មានអន្តរកម្មជាមួយទីក្រុងប៉េកាំង។
ដោយសរសើរដល់សមាជិកសភាចំនួន៤៩រូប មកពី២៣ប្រទេស និងសភាអឺរ៉ុប សម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិ លោក Lai បាននិយាយថា គណៈប្រតិភូនេះ បង្ហាញពី «សារៈសំខាន់ និងការគាំទ្រ» ដែលប្រទេសផ្សេងៗមាន សម្រាប់កោះតៃវ៉ាន់។
លោកបាននិយាយថា «ពួកគេ បានផ្ញើសារដ៏សំខាន់ ទៅកាន់ដៃគូលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក ដែលលទ្ធិប្រជាធិបតេយ្យ ទាមទារឲ្យមានសាមគ្គីភាព និងការការពារ។
លោកចង់បញ្ជាក់ថា ការគំរាមកំហែងពីសំណាក់ប្រទេសចិន ចំពោះប្រទេសណាមួយ គឺជាការគំរាមកំហែង ដល់ពិភពលោក។ កោះតៃវ៉ាន់ នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីចូលរួមជាមួយដៃគូលទ្ធិប្រជាធិបតេយ្យ គាំទ្រឆ័ត្រនៃលទ្ធិប្រជាធិបតេយ្យ និងការពារប្រទេសលទ្ធិប្រជាធិបតេយ្យ ពីការគំរាមកំហែងនៃការពង្រីកអំណាចផ្តាច់ការ។
