ពិធីបុណ្យសពអាកាសយានិកទាំង ០២រូប គឺវរសេនីយ៍ទោ ស៊ុន ផល្លា និងអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវបានគណៈកម្មការរៀបចំពិធីបុណ្យសព បានរៀបចំរួចហើយ នាបរិវេណមូលដ្ឋានកងទ័ពជើងអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលសពអាកាសយានិកទាំង២រូបក្រុមរុករកកំពុងរៀបចំដឹកចេញពីតំបន់ធ្លាក់ឧទ្ធម្ភាគចក្រក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។


