លោកស្រី Harris ធ្វើយុទ្ធនាការនៅរដ្ឋចចជៀ ខណៈក្រុមប្រជាធិបតេយ្យខ្លះមើលឃើញពីក្តីសង្ឃឹមថ្មី

2024/07/31 12:58:25 am        51


អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កំពុងធ្វើយុទ្ធនាការនៅរដ្ឋចចជៀ នៅថ្ងៃអង្គារ (ទី៣០ ខែកក្កដា) នេះ ដែលនេះជាការធ្វើដំណើរលើកដំបូងរបស់លោកស្រីទៅកាន់ទីនោះ ក្នុងនាមជាបេក្ខជនប្រជែងតំណែងប្រធានាធិបតី។

នៅទីនោះ លោកស្រី Harris នឹងធ្វើយុទ្ធនាការជួបជុំជាមួយតារាចម្រៀងរ៉េប គឺនាង Megan Thee Stallion នៅទីក្រុង Atlanta។ ដោយការបោះឆ្នោតឆ្នាំ២០២៤ រំកិលកាន់តែកៀកមែនទែនហើយនោះ ក្រុមរបស់គណបក្សប្រជាធិបតេយ្យ កំពុងផ្តោតលើបណ្ដារដ្ឋសមរភូមិ ឬរដ្ឋប្រទាញប្រទង់គ្នា ដូចជារដ្ឋចចជៀនេះជាដើម ដែលពួកគេបានទទួលជ័យជម្នះក្នុងសំឡេងដ៏ស្ដួចស្ដើងក្នុងឆ្នាំ២០២០ ដោយពួកគេសង្ឃឹមថា នឹងអាចកើតឡើងម្តងទៀត។

សមាជិកព្រឹទ្ធសភារដ្ឋចចជៀ លោក Jon Ossoff បាននិយាយតាមទូរទស្សន៍ MSNBC កាលពីចុងសប្តាហ៍ថា ការចូលប្រកួតប្រជែងរបស់លោកស្រី Harris «បានធ្វើឲ្យរដ្ឋចចជៀជាកន្លែងប្រជែងគ្នា» សម្រាប់គណបក្សប្រជាធិបតេយ្យ ហើយបានព្យាករថា លោកស្រីនឹងឈ្នះ។

គួរបញ្ជាក់ថា យុទ្ធនាការរបស់លោកស្រី Harris ទទួលបានសន្ទុះយ៉ាងខ្លាំងក្លា ដោយរៃអង្គាសប្រាក់បាន ២០០លានដុល្លារ និងទាក់ទាញអ្នកស្ម័គ្រចិត្តថ្មីបានចំនួន ១៧០,០០០នាក់ គិតចាប់តាំងពីលោកប្រធានាធិបតី Joe Biden គាំទ្រលោកស្រី បន្ទាប់ពីលោកបញ្ចប់ការប៉ុនប៉ងជាប់ឆ្នោតឡើងវិញរបស់លោក។

ការស្ទង់មតិថ្នាក់ជាតិរបស់សារព័ត៌មាន New York Times / Siena College ដែលបានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកក្កដា បានបង្ហាញថា លោកស្រី Harris បានកាត់បន្ថយការនាំមុខរបស់លោក Donald Trump យ៉ាងច្រើន ហើយបេក្ខជនរបស់គណបក្សសាធារណរដ្ឋ បាននាំមុខ ២ភាគរយ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Wall Street Journal ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា។ ការស្ទង់មតិរបស់សារព័ត៌មាន Reuters/Ipsos ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា បានបង្ហាញពីការនាំមុខរបស់លោកស្រី Harris លើគូបដិបក្ខ ២ពិន្ទុ។

ជាមួយគ្នានេះ យុទ្ធនាការរបស់លោកស្រី Harris ក៏កំពុងពិចារណាផងដែរ ក្នុងការជ្រើសរើសបេក្ខជនអនុប្រធានាធិបតី នាពេលខាងមុខ និងប្រើប្រាស់សាវតារបស់លោកស្រី ដើម្បីយកទៅប្រៀបធៀបបញ្ហាផ្លូវច្បាប់របស់លោក Trump៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm