ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ដោយបង្ហាញនូវការហួសចិត្តនឹកស្មានមិនដល់ចំពោះអ្នកគាំទ្របក្សប្រឆាំងម្នាក់ ដែលលើកឡើងថា រដ្ឋាភិបាលបានប្រគល់ខេត្តឧត្ដរមានជ័យទៅ ឱ្យវៀតណាម។
សាររបស់សម្ដេចតេជោដដែលបន្តថា ខ្ញុំ(សម្ដេចតេជោ)សូមយកផេកផ្លូវការរបស់ខ្ញុំ ជួយបង្ហោះសម្ដីក្មួយស្រីនៃបក្សប្រឆាំងម្នាក់ដែលបានលើកឡើងថា រាជរដ្ឋាភិបាលបានប្រគល់ខេត្តឧត្តរមានជ័យ ទៅឱ្យវៀតណាមហើយ។ សម្ដេចតេជោបានចោទជាសំណួរថា តើប្រជាជននៅខេត្តឧត្តរមានជ័យនិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយជារួមយល់ឃើញយ៉ាងណាដែរ ចំពោះការភូតកុហកបោកប្រា ស់បែបនេះ? តើវាហួសហេតុពេកឬទេ?
សម្ដេចតេជោបន្ថែមថា មួយរយ:មកនេះគេចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ដី ៤ ខេត្តមានដូចជា ក្រចេះ, ស្ទឹងត្រែង, រតនគីរី និង មណ្ឌលគីរី ឱ្យទៅវៀតណាម។ ដល់ពេលនេះចេញឧត្តរមានជ័យអាចថ្ងៃស្អែកមានខេត្តផ្សេង ឬទូទាំងប្រទេសក៏មិនដឹង ព្រោះជាវិធីសាស្ត្របង្កចលាចលរបស់ពួកគេ។
សម្ដេចតេជោក៏បានបង្ហាញនូវការហួសចិត្ត និងអាសូរចំពោះក្រុមប្រឆាំងជ្រុលនិយមដែលចេះតែប្រឌិ ដ្ឋរឿងកុហកភូតភរបោកប្រាស់មិនចេះចប់មិនចេះហើយ។ សម្ដេចតេជោបានចោទជាសំណួរថា តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ? សូមពួកអ្នកកុំភ្លេចថា ប្រជាជនកម្ពុជាដែលកំពុងរស់នៅកម្ពុជាក៏មានភ្នែក មានត្រចៀក និងចេះគិតលើសពួកអ្នកទៅទៀត៕
ដោយ៖ គង់ ឌិន

