ជប៉ុន៖ សារព័ត៌មាន Kyodo បានរាយការណ៍នៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga នឹងលាលែងពីតំណែង ហើយប្រភពគណបក្សបាននិយាយថា លោកនឹងមិនឈរឈ្មោះក្នុងការប្រកួតប្រជែង មេដឹកនាំគណបក្សកាន់អំណាចនៅខែកញ្ញានេះទេ ដោយកំណត់ពេលវេលាសម្រាប់អ្នកទទួលតំណែង ក្រោយពេលឡើងកាន់តំណែងបានត្រឹមមួយឆ្នាំប៉ុណ្ណោះ។

លោក Suga ដែលបានឡើងកាន់តំណែងបន្ទាប់ពីលោក Shinzo Abe បានលាលែងពីតំណែងកាលពីខែកញ្ញាឆ្នាំមុន ដោយលើកឡើងពីបញ្ហាសុខភាពបានមើលឃើញថា ការគាំទ្ររបស់លោកធ្លាក់ចុះក្រោម ៣០% ខណៈដែលប្រទេសនេះកំពុងព្យាយាមទប់ទល់នឹងរលកនៃការឆ្លងវីរុស COVID-19 ដ៏ធ្ងន់ធ្ងរបំផុតនៅមុនការបោះឆ្នោតសកលនៅឆ្នាំនេះ។
ការប្រកួតប្រជែងមេដឹកនាំគណបក្សត្រូវបានកំណត់ពេលនៅថ្ងៃទី២៩ ខែកញ្ញា ហើយអ្នកឈ្នះគឺសុទ្ធតែត្រូវបានធានាថាជានាយករដ្ឋមន្ត្រី ដោយសារតែសំឡេងភាគច្រើនរបស់គណបក្ស LDP នៅក្នុងសភាជាន់ទាប។ រដ្ឋាភិបាលបាននឹងកំពុងពិចារណារៀបចំការបោះឆ្នោតសកលនៅថ្ងៃទី១៧ ខែតុលា៕
អត្ថបទ៖ សុខមាន