ជប៉ុន និងចិន នៅតែបន្តឈរលើគេការប្រកួតអូឡាំពិក២០២៤ អាស៊ានមិនទាន់មានមេដាយ

2024/07/31 06:00:00 pm        156

ថ្ងៃប្រកួតទី៤ (៣០ កក្កដា ២០២៤) បានបញ្ចប់ដោយជប៉ុន ចិន អូស្ត្រាលី អាមេរិក និងអ៊ីតាលី​ឈ្នះមេដាយ មាសបន្ថែមមួយគ្រឿងទៀត ខណៈដែលចក្រភពអង់គ្លេសដណ្តើមបាន​មេដាយមាស​ពីរគ្រឿងបន្ថែម។

ជប៉ុនបន្តរក្សាឈរនៅចំណាត់ថ្នាក់លេខ១ ក្រោយឈ្នះមេដាយមាសបន្ថែមមួយគ្រឿង​ពី​ប្រភេទ​កីឡាយូដូ វិញ្ញាសាប្រយុទ្ធក្រោម៨១គីឡូក្រាមដោយកីឡាករ NAGASE Takanori ផ្តួលកីឡាករ ហ្សក់ហ្ស៊ី GRIGALASHVILI Tato ក្នុងពិន្ទុ ១១ទល់០។ មកដល់ពេលនេះជប៉ុន ឈ្នះ​មេដាយ​មាស៧គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៤គ្រឿង សរុប១៣គ្រឿង។

ដោយឈ្នះមេដាយមាសមួយគ្រឿង និងប្រាក់មួយគ្រឿងបន្ថែម ធ្វើឱ្យចិន​ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ២ ជាមួយមេដាយមាស៦គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ២គ្រឿង សរុប​១៤​គ្រឿង​។ វគ្គផ្តាច់ព្រ័ត្រ កីឡាវាយកូនឃ្លីលើតុ ចិនឈ្នះកូរ៉េខាងជើង ៤ទល់២ ក្នុងពិន្ទុ ១១-៦ ៧-១១ ១១-៨ ១១-៥ ៧-១១ ១១-៨។ មេដាយប្រាក់របស់ចិន ដណ្តើមបានបន្ទាប់ពីកីឡាករ QI Ying បញ្ចប់នៅចំណាត់ថ្នាក់ទី២ កីឡាបាញ់កាំភ្លើងវិញ្ញាសា Trap បុរសក្នុងពិន្ទុ៤៤។

អូស្ត្រាលីឡើងមកចំណាត់ថ្នាក់លេខ៣ក្រោយឈ្នះមេដាយមាសមួយគ្រឿង និងសំរឹទ្ធ​មួយ​គ្រឿង​បន្ថែម​ក្នុង​ប្រភេទកីឡាហែលទឹក។ កីឡាការិនី MCKEOWN Kaylee ឈ្នះលើវិញ្ញាសាហែល​១០០​ម៉ែត្រ​របៀបកង្កែបដោយប្រើពេលវេលា៥៧វិនាទី៣៣ ខណៈដែលមេដាយសំរឹទ្ធ​ដណ្តើម​បាន​ក្នុង​វិញ្ញាសាហែលបណ្តាក់ របៀបសេរី៤x២០០ម៉ែត្របុរស។ អូស្ត្រាលីឈ្នះ​មេដាយ​សរុប​១១​គ្រឿង​ក្នុង​នោះមាស៦គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ១គ្រឿង។

បារាំងធ្លាក់មកឈរនៅលេខ៤ បន្ទាប់ពីមិនបានឈ្នះមេដាយមាសថ្ងៃទីប្រកួតទី៤ តែដណ្តើម​បាន​មេដា​យ​ប្រាក់មួយគ្រឿងលើប្រភេទកីឡាគុនដាវិញ្ញាសាអេប៉េជាក្រុមនារី និងសំរឹទ្ធមួយគ្រឿង​បន្ថែម​លើ​ប្រភេទកីឡាយូដូវិញ្ញាសាប្រយុទ្ធក្រោម៦៣គីឡូក្រាមនារី។ បារាំងដណ្តើម​បាន​មេដាយ​សរុប​ដល់​ទៅ១៨គ្រឿង (មាស៥គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៤គ្រឿង)។

កូរ៉េខាងត្បូងបន្តឈរនៅលំដាប់លេខ៥ដដែលក្រោយមិនកើនមេដាយមាស និងប្រាក់ តែមេដាយ​សំរឹទ្ធ​បន្ថែម​២គ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុវិញ្ញាសាវាយគូចម្រុះ ក្រោយឈ្នះចិនហុងកុង ៤ទល់នឹង០ និងមួយគ្រឿងទៀតពីកីឡាយូដូវិញ្ញាសាប្រយុទ្ធក្រោម៨១គីឡូក្រាមបុរស។ កូរ៉េខាង​ត្បូងមានមេដាយមាស៥គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុប១១គ្រឿង។

សហរដ្ឋអាមេរិក នៅរក្សាចំណែតថ្នាក់លេខ៦ដដែល ទោះបីឈ្នះមេដាយមាសបន្ថែម១គ្រឿង ប្រាក់​៣​គ្រឿង និងសំរឹទ្ធ២គ្រឿងទៀតក៏ដោយ។ អាមេរិកឈ្នះមេដាយ​មាស​លើ​កីឡា​កាយ​សម្ព័ន្ធ​អាទីស្ទិច វិញ្ញាសាជាក្រុម ដោយធ្វើបាន១៧១.២៩៦ពិន្ទុ។ មេដាយប្រាក់ និងសំរឹទ្ធ​បន្ថែម​កើត​ឡើង​ពី​កីឡាហែលទឹកក្នុងប្រាំប្រភេទវិញ្ញសាផ្សេងគ្នា។ អាមេរិកមានមេដាយ​សរុប​ច្រើន​ជាង​គេ​សរុប​២៦​គ្រឿង មានមាស៤គ្រឿង ប្រាក់១១គ្រឿង និងសំរឹទ្ធ១១គ្រឿង។

ទោះបីឈ្នះមេដាយមាសបន្ថែមពីរគ្រឿងទៀតយ៉ាងណាក៏ដោយ ចក្រភពអង់​គ្លេស​រក្សា​ទីតាំង​របស់​ខ្លួន​ដដែល ក្នុងចំណាត់ថ្នាក់ទី៧។ កីឡាករ HALES Nathan ដណ្តើមបានមេដាយមាស ក្នុងកីឡាបាញ់កាំភ្លើងវិញ្ញាសាបាញ់Trapបុរសដោយធ្វើបាន៤៨ពិន្ទ ខណៈដែល​មេដាយ​មាស​មួយ​គ្រឿងទៀតកើតឡើងដោយកីឡាហែលទឹកវិញ្ញាសាហែលបណ្តាក់សេរី ៤x២០០ម៉ែត្របុ​រស​។

ចំណែកអ៊ីតាលី ឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធបន្ថែមទៀត ធ្វើឱ្យចំនួន​មេដាយ​សរុប​របស់​អ៊ីតាលីមាន ១១គ្រឿង មាស៣គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៤គ្រឿង។ អ៊ីតាលី​បន្ថែម​មេដាយ​មាស​លើប្រភេទកីឡាគុនដាវវិញ្ញាសាអេប៉េក្រុមនារី។ មេដាយប្រាក់ពីកីឡាកាយសម្ព័ន្ធជាក្រុមនារី និង​មេដាយសំរឹទ្ធកីឡាហែលទឹកវិញ្ញាសាហែលសេរី៨០០ម៉ែត្របុរស។

ឯកាណាដា បន្តឈរលេខ៩។ ចិនហុងកុងឡើងមកឈរលេខ១០ ខណៈ​ដែល​អាល្លឺម៉ង់​ធ្លាក់​មក​នៅ​លេខ​១១។

សម្រាប់ថ្ងៃទី៤​ នៃការប្រកួតប្រកួតនេះដែរ ស៊ែបដណ្តើមបានមេដាយមាសជាលើកដំបូង ក្រោយ​ឈ្នះ​តួកគី១៦ទល់នឹង១៤ លើប្រភេទកីឡាបាញ់កាំភ្លើងវិញ្ញាសាគូចម្រុះ។ ស្លូវ៉េនី ឈ្នះ​មេដាយ​មាស​មួយ​គ្រឿងដែរ ក្រោយកីឡាករ LESKI Andreja ឈ្នះម៉ិចស៊ិក ១០ទល់នឹង០ ការប្រកួត​កីឡា​យូដូវិញ្ញាសាប្រយុទ្ធនារីក្រោម៦៣គីឡូក្រាម។ ឯប្រទេសនូវែលសេឡង់ ដណ្តើម​បាន​មេដាយ​មាសមួយគ្រឿង ក្នុងប្រភេទកីឡាបាល់ឱបនារី បន្ទាប់ពីឈ្នះកាណាដា ១៩ទល់នឹង១២។

កីឡាអូឡាំពិកទីក្រុងប៉ារីស២០២៤ ថ្ងៃប្រកួតទី៥ (៣១ ខែកក្កដា ២០២៤)នេះ កីឡា​ដែល​ឈាន​ដល់​ប្រកួតដណ្តើមមេដាយមានទ្រីអាត្លុង លោតទឹក ទូករ៉ូវីង កង់BMXសេរី បាញ់កាំភ្លើង យូដូ ទូកកានូ កាយសម្ព័ន្ធអាទីស្ទិច គុនដាវ និងកីឡាហែលទឹក ។

សូមបញ្ជាក់​ដែរថាមកដល់ពេលនេះ ប្រទេសអាស៊ាន​មិន​ទាន់​មាន​ប្រទេ​ស​ណា​មួយ​ដណ្តើម​បាន​មេដាយ​កម្រិតណាមួយនៅឡើយទេ ក្រោយដំណើរការ៤ថ្ងៃប្រកួត ខណៈដែលអូឡាំពិក​នឹង​បញ្ចប់​នៅ​ថ្ងៃទី១១ ខែសីហា ខាងមុខនេះ៕ អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm