សម្ព័ន្ធភាពគណបក្សនយោបាយជួបជុំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ និងបង្ហាញស្មារតីខ្មែរតែមួយ

2024/07/31 07:32:05 pm        196

សម្ព័ន្ធភាពគណបក្សនយោបាយនានាជាច្រើននាំគ្នាធ្វើការអបអរសាទរត្រៀមពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ និងបានបង្ហាញពីស្មារតីនិន្នាការតែមួយបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ខណៈពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ បណ្តាគណបក្សនយោបាយក្នុងចំណោម​ជាងពាក់​កណ្តាល​ដែល​ជាសម្ព័ន្ធភាព​ជាមួយ​គណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នាធ្វើសកម្មភាពអបអរសាទរគាំទ្រ​ដល់ថ្ងៃបើកការដ្ឋាន​គម្រោង​ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។

ក្រោយសកម្មភាពជួបជុំ និងគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ លោក អ៊ុន វិសិទ្ធគុន ប្រធាន​គណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គំនិតផ្តួច​ផ្តើម​នៃ​ការ​ជួប​ជុំនេះ​ធ្វើ​ឡើង​ជា​មតិ​រួម ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោជាសម្បត្តិរួម ដោយមិនប្រកាន់​និន្នាការ​អ្វី​នោះ​ទេ។​

ក្នុងនោះ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងថា សកម្មភាព​របស់​សម្ព័ន្ធ​ភាព​គណបក្សនយោបាយអបអរសាទរគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោមានតួនាទីសំខាន់ ក្នុង​ការ​បំផុស​ចលនា​មហាជន​ងាក​ទៅរករបត់នយោបាយថ្មីដែលគិតពីផល​ប្រយោជន៍​ជាតិ​ជា​ជាង​គិត​រក​វិធីប្រឆាំង និងបំផ្លាញជាតិ។

ជាមួយគ្នានោះ លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ លើកឡើងដែរថា ចលនា​គាំទ្រ​របស់​គណបក្សនយោបាយលើគម្រោងព្រែកជីកហ្វូណនតេជោ ដោយសារគម្រោង​នេះ​ជា​ចលករ​បើក​របាំងនៃការដឹកជញ្ជូនរបស់កម្ពុជាកាន់តែរឹងមាំ និងលែងមាន​ការ​ព្រួយ​បារ​ម្ភ​ពី​ការ​បិទ​ខ្ទប់​ពី​ប្រទេសជិតខាង។

សូមជម្រាបថា ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ វេលាម៉ោង ៩ និង៩នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅ​ប្រទេស​បន្តគាំទ្រយ៉ាងផុលផុស ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរ និងប្រព័ន្ធ​ភស្ដុភារ​កម្មជា​ប្រវត្តិសាស្រ្តរបស់កម្ពុជា តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា និងឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ខណៈគម្រោងគ្រោងចំណាយទុនសាងសង់​ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm