អ្នក​ស្លាប់​ដោយសារ​ព្យុះ​កើន​ឡើង​ដល់ ៤១​នាក់​នៅ​ទូទាំង​រដ្ឋ​ចំនួន ៤ នៅ​ភាគឦសាន​សហរដ្ឋអាមេរិក​

2021/09/03 02:02:22 pm        623

​អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​ថា ការ​វិនិយោគ​ជា​ប្រវត្តិសា​ស្ត្រចាំ​បាច់​ណាស់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ ខណៈ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ព្យុះកំបុតត្បូងដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ៤១​នាក់​។​

​ប្រធានាធិបតី​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​កំពុង​ប្រឈម​នឹង​ការបំផ្លិចបំផ្លាញ​ ដោយ​អាកាសធាតុ​នៅ​ទូទាំងប្រទេស ហើយ​ការដោះស្រាយ​វា​គឺជា​ “បញ្ហា​នៃ​ជីវិត​ និង​ការស្លាប់​”។ ទីក្រុង New York និង​រដ្ឋ New Jersey បាន​មើលឃើញ​កម្រិត​ទឹកភ្លៀង​ដ៏​ខ្ពស់​មិន​ធ្លាប់មាន​។ ប្រជាពលរដ្ឋ​មួយចំនួន​បាន​ជាប់​នៅក្នុង​បន្ទប់ក្រោមដី និង​រថយន្ត​ដែល​លិច​ទឹក​។​ អភិបាលរដ្ឋ New Jersey លោក Phil Murphy បាន​និយាយថា​ មនុស្ស​យ៉ាងហោចណាស់ ២៣នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋ​របស់លោក​ ដែល​ពួកគេ​ភាគច្រើន​ជាប់គាំង​នៅក្នុង​រថយន្ត​របស់​ពួកគេ​នៅ​ពេល​​ទឹក​ឡើង​។​

​មន្ត្រី​បាន​និយាយថា​ យ៉ាងហោចណាស់​មនុស្ស ១៤នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង New York រួមទាំង​ក្មេង​ប្រុស​អាយុ ២ឆ្នាំ​ម្នាក់​ផងដែរ​។ មនុស្ស ១១នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ជាប់​នៅក្នុង​បន្ទប់​ក្រោមដី​របស់​ពួកគេដែល​ទឹក​ជន់​លិច​។ មនុស្ស​ ៣​នាក់​បាន​ស្លាប់​នៅ​ជិត​ទីក្រុង Philadelphia រដ្ឋ Pennsylvania ខណៈ​មនុស្សម្នា​ក់បាន​ស្លាប់​នៅ​រដ្ឋ Connecticut៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1106
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        554
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm