ពលរដ្ឋអាចស្នើកែតម្រូវអត្តសញ្ញាណកម្មក្នុងមូលដ្ឋានសមី មិនបាច់ទៅដល់អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម

2024/07/31 07:46:11 pm        114

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង​ជា​ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិ​អត្រា​នុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) អំពាវនាវពលរដ្ឋចង់កែតម្រូវ ឬមោក​ភាព​អត្រា​នុកូលដ្ឋាន ឬអត្តសញ្ញាណប័ណ្ណជាដើម អាចស្នើតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌបាន មិន​ចាំ​បាច់​ឡើងដល់អគ្គនាយកដ្ឋានអត្តសញ្ញាណ ក្នុងរាជធានីភ្នំពេញជួយកែតម្រូ ដើម្បីកាត់​បន្ថយ​ការ​ចំណាយ​លើ​ពេលវេលា និងថវិកាជាដើម ។

ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ ស្តីពីអត្រានុ​កូល​ដ្ឋាន​ ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្ត​សញ្ញាណកម្ម ដំណាក់កាលទី២ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឧត្តម​សេនីយ៍​ឯ​​កបណ្ឌិត តុប នេត បានថ្លែងថា ជារៀងរាល់ថ្ងៃនៅតែមានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ធ្វើ​ដំណើរទៅដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីស្នើសុំកែតម្រូវ ឬ​ធ្វើ​មោកភាព​អត្ត​សញ្ញាណ​កម្ម ដែលថ្ងៃខ្លះមានរហូតដល់ជាង ៥០០នាក់ ខណៈមន្ត្រីធ្វើលើការងារនេះមានចំនួនតិច ពិបាក​ក្នុង​ការ​ផ្ដល់សេវា ។

ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ សូមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋបន្ថែម ដើម្បីឲ្យពួកគាត់បានដឹង និងអាចស្នើសុំកែតម្រូវ ដោយ​អនុវត្តទៅតាមនីតិវិធី នៃសេចក្តីណែនាំលេខ ០០៦ ។


ជាមួយ​នេះ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត គូសបញ្ជាក់ថា មន្រ្តីជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ចៀស​វាង​ការអនុវត្តការងារអត្តសញ្ញាណកម្ម ដែលផ្ទុយពីការកំណត់របស់ច្បាប់ ពីព្រោះថា​ច្បាប់​ថ្មី​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានចែង​ពី​ទោស​បញ្ញត្តិ​លើកា​រ​អនុវត្ត​ការងាររបស់មន្ត្រីផ្តល់សេវា ។

ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំ ក្នុង​ការ​បន្តជំរុញ និងពង្រីកការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្មនេះ ពោលគឺទាំង​កម្ម​នយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ (២០២៣-២០២៨) និងទាំង​យុទ្ធសាស្ត្រ​បញ្ចកោណ បានផ្ដល់អាទិភាពលើការបន្តជំរុញ និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម និងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឲ្យទទួលបានលទ្ធផលតាមការគ្រោងទុក ។

ក្នុងក្របខណ្ឌនៃកំណែទម្រង់ការងារអត្តសញ្ញាណកម្ម សម្រាប់រយៈពេលវែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្មរយៈពេល ១០ឆ្នាំ (២០១៧-២០២៦) ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សំដៅសម្រេចឱ្យបាននូវគោលដៅ “បុគ្គលម្នាក់មាន អត្តសញ្ញាណតែមួយ” និង “មនុស្សទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ដែលមានភាពទំនើប មានមុខងារល្អ មានការឆ្លើយ តបស្របតាមស្តង់ដាអន្តរជាតិ និងអាចធានាបានថា បុគ្គលគ្រប់រូបរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមាន អត្តសញ្ញាណស្របច្បាប់ ហើយស្ថិតិអត្រានុកូលដ្ឋានបានត្រូវផលិតយ៉ាងត្រឹមត្រូវ ទាន់ពេលវេលា អាចជឿទុកចិត្ត និងអាចចែករំលែកបាន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm