ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងជំរុញក្រប​ខ័ណ្ឌបង្កើន​ការងារថែទាំសុខភាពបឋម

2024/07/31 07:50:23 pm        133

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយស្តីពីគោលនយោបាយ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ផែនការ​អភិវឌ្ឍន៍​ខេត្តក្រុងស្រុករយៈពេល៥ឆ្នាំ ២០២៤-២០២៨ កម្មវិធីវិនិយោគ៣ឆ្នាំ​រំកិល​ខេត្ត​ក្រុង​ស្រុកឃុំសង្កាត់ និងការជំរុញក្របខ័ណ្ឌការងារថែទាំសុខភាពបឋម ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត លោក អម សុភា អភិបាលរងខេត្ត រួមនឹងលោកលោកស្រីថ្នាក់ខេត្តស្រុកក្រុងឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តប្រមាណជិត៨០០នាក់។

លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំងបានថ្លែងថា ការអភិវឌ្ឍន៍ខេត្តក្រុងស្រុក ត្រូវការចាំបាច់ណាស់ការចូលរួមដូចជា ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្នុង និងក្រៅរដ្ឋាភិបាល ការផ្សំធាតុចូលនានាពីគ្រប់មជ្ឈដ្ឋានដែលក្លាយទៅជាឯកសារផែនការ អភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៤-២០២៨ ដែលជាឯកសារទូលំទូលាយ ក្នុងផែនការអភិវឌ្ឍន៍ មិនមែនជាសិទ្ធិដាច់មុខរបស់មន្ទីរ ឬអង្គភាពណាមួយទេ។ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំសង្កាត់ ត្រូវរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ។ ផែនការអភិវឌ្ឍន៍៥ឆ្នាំ ដែលបានដាក់ជូននិងធ្វើការផ្សព្វផ្សាយនាពេលនេះ គឺជាឯកសារគតិយុត្តដែលបានរៀបចំ ឡើងតាមការណែនាំប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ។

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងពីវដ្តនៃផែនការ គឺការរៀបចំផែនការបានចប់សព្វគ្រប់ទទួលបានលទ្ធផល ការអនុវត្តផែនការទទួលបានលទ្ធផល ការតាមដានវាយតម្លៃ និងសម្របសម្រួលទៅតាមកាលៈទេសៈដែលអាចកើតមាន។ ក្នុងចំណុចនេះ ក្នុងនាមក្រុមប្រឹក្សាខេត្តដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេច ខាងបទបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ២០២៤-២០២៨ និងមានការសម្របសម្រួលទៅតាមកាលៈទេសៈណាមួយ ដែលអាចកើតមាន ដើម្បីធានាឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm