[UPDATE ] ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាកើនឡើងដល់ជាង១៦០នាក់ ខណៈរាប់សិបនាក់បន្តជាប់ខ្លួន

2024/07/31 08:00:13 pm        102

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦២ នាក់ និងរាប់សិបនាក់នៅតែត្រូវគេបារម្ភថាកំពុងជាប់ខ្លួនក្នុងបំណាក់ដី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានបំណាក់ដីដ៏ធំនៅក្នុងរដ្ឋកេរ៉ាឡា ( Kerala) ភាគខាងត្បូងនៃប្រទេសឥណ្ឌា។

បំណាក់ដីបានវាយប្រហារតំបន់ភ្នំនៅក្នុងស្រុក វ៉ាយ៉ាណាដ (Wayanad) កាលពីព្រឹកព្រលឹមថ្ងៃអង្គារសប្ដាហ៍នេះ នៅពេលអ្នកស្រុកភាគច្រើនកំពុងលង់លក់ក្នុងដំណេក។

ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ប៉ុន្តែកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង និងការបាក់រលំស្ពានដ៏សំខាន់មួយ។

ក្រុមអាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់និងរបួសនឹងកើនឡើងបន្ថែមទៀត ខណៈមនុស្សប្រហែល១០០ នាក់នៅតែជាប់ខ្លួនក្នុងតំបន់ ដែលសេវាសង្គ្រោះបន្ទាន់មិនទាន់អាចទៅដល់។

បំណាក់ដីទាំងនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតដែលបានវាយប្រហាររដ្ឋ Kerala ចាប់តាំងពីឆ្នាំ២០១៨ មក នៅពេលទឹកជំនន់បានសម្លាប់មនុស្សជាង ៤០០ នាក់។

ក្រុមមន្ត្រីបាននិយាយថា ទាហានជាង ២០០ នាក់ត្រូវបានគេបញ្ជូនទៅជួយដល់កងកម្លាំងសន្តិសុខក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

មន្ត្រីខាងលើបន្ថែមថា មន្ទីរពេទ្យក្នុងតំបន់កំពុងព្យាបាលអ្នករបួសយ៉ាងហោចណាស់ ១២៣ នាក់ ហើយមនុស្សជាង ៣.០០០នាក់ត្រូវបានជួយសង្គ្រោះ និងជម្លៀសទៅកាន់ជំរំសង្គ្រោះចំនួន ៤៥កន្លែង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm