ប្រធានផ្សារអូរឡាំពិក និងអាជីវករ ត្រៀមរួចរាល់ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋាន​ព្រែកជីកហ្វូណនតេជោ

2024/07/31 08:09:57 pm        317

បណ្តាប្រធានផ្សាររដ្ឋនៅរាជធានីភ្នំពេញ រួមទាំងក្រុមអាជីវករ បានត្រៀមជាស្រេចសម្រាប់ទូងស្គរ ដើម្បីជាការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤​ខាងមុខនេះ ។ ក្នុងនោះដែរ ផ្សារអូរឡាំពិក ក៏ជាផ្សាររដ្ឋមួយក្នុងចំណោមផ្សារដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ដែល​បាន​ត្រៀមខ្លួនរួចរាល់ សម្រាប់ថ្ងៃបើកការដ្ឋាន ជាប្រវត្តិសាស្ត្រនេះ ។

លោកថៃ ធួន ប្រធានគណះកម្មការគ្រប់គ្រងផ្សារអូរឡាំពិក បានប្រាប់ឱ្យដឹងថា ក្នុងនាម​គណៈ​គ្រប់​គ្រង​ផ្សារ សមាជិក និងបុគ្គលិកផ្សារទាំងអស់ បានត្រៀមលក្ខណៈរួចរាល់ ទាំងសម្ភារៈ និង​កម្លាំង​ចិត្ត សម្រាប់អបអរថ្ងៃបើការដ្ឋាន ដោយទូងស្គរ ចាក់បាស់ និងសកម្មភាពនានាផ្សេងទៀត ដើម្បីញ៉ាំង​ឱ្យថ្ងៃទី៥ សីហា គឺជាថ្ងៃដ៏អស្ចារ្យរបស់ប្រជាជន និងសង្គមជាតិ ។

លោកបន្ថែមថា ព្រែកជីកដ៏មហាអស្ចារ្យនេះ គឺពុំមែនកើតឡើងដោយចៃដន្យនោះទេ គឺជាការ​គិតគូរ​ប្រកបដោយគិតិបញ្ញាញាណដ៏វៀងវៃរបស់របស់សម្តេចតេជោ ហ៊ុនសែន និង​សម្តេច​ មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំង២ប្រមុខដឹកនាំខ្លាំងក្លា បានបង្កើត​ព្រែកជីក​ប្រវត្តិ​សាស្ត្រ ដែលពុំធ្លាប់មាននោះឡើយនៅកម្ពុជា ។

ប្រធានផ្សារដដែល បន្តថា ៖ ព្រែកជីកនេះ ក៏នឹងក្លាជាកេរដំណែលដ៏អស្ចារ្យ បន្សល់​ទុក​ដល់​កូន​ចៅ ឱ្យបានដឹងយ៉ាងច្បាស់ថា ព្រែកនេះ គឺកើតឡើងក្នុងសម័យតេជោហ៊ុនសែន ដែលជាសម័យ​កាល​រុង​រឿង និងសុខសន្តិភាព ។

ទន្ទឹមនឹងថ្ងៃបើកការដ្ឋាន ក៏កាន់តែគៀកចខិតចូលមកដល់ លោកប្រធានផ្សារ​ក៏បាន​ធ្វើ​ការ​ផ្សព្វផ្សាយ និងអំពាវនាវ ដល់បណ្តាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ឱ្យចូលរួម​ជាមួយ​សកម្មភាព​អបអរឱ្យបានអធិកអាធ័ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខដែរ។

ពលរដ្ឋ ជាអាជីករក្នុងផ្សារអូរឡាំពិក បានបង្ហាញក្តីរីករាយ និងពេញចិត្តបំផុតចំពោះគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានមួយនេះ ដោយពួកគាត់ទាំងអស់គ្នាបានមើលឃើញថា នេះគឺជាការគិតគូរដ៏វែងឆ្ងាយរបស់ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា ដែលកសាងឡើងសម្រាប់ផ្តល់ជាប្រយោជន៍ដល់ប្រជាជនក្នុងយុគ្គសម័យបច្ចុប្បន្ន និងបន្តជានិរន្តដល់កូនចៅរ៉ាប់រយជំនាន់ទៅមុខបន្តទៀតផងដែរ ។

គួរបញ្ចាក់ថា ផ្សាររដ្ឋទាំង២៥ ពិសេសមន្ទីរស្ថាប័ន្ថរដ្ឋ និងឯកជន នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ គឺនឹងរួបរួមគ្នាជាស្នូលតែមួយ ក្នុងការរៀបចំកម្មវិធី ដើម្បីជាការអបអរសាទរជាមួយរាជរដ្ឋាភិបាល ក្នុងថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការណ៍គម្រោងព្រែកជីកហ្វូណនតេជោ ។

ក្នុងនោះដែរ នៅថ្ងៃទី៥ សីហាដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយ និងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ។ ហើយប្រជាពលរដ្ឋទូទៅ ក៏អាចទៅចូលរួមលេងកម្សាន្ត ដើម្បីបង្កភាពអធិកអធ័មសម្រាប់ការគាំទ្រផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm