បី​ប្រកួត​ក្នុង​វគ្គ​ជំ​រុះ​ជុំ​ទី​៣ តំបន់​អាស៊ី​ក្នុង​ពូ​ល A មាន​គ្រាប់​បាល់​តែ ១​គ្រាប់​ប៉ុណ្ណោះ​

2021/09/03 09:24:46 pm        135

​បាល់ទាត់៖ ​ការប្រកួត​ជំ​រុះ​បាល់ទាត់ World Cup ២០២២ នៅ​កាតា​បានចាប់ផ្តើម​វគ្គ​ជំ​រុះ​ជុំ​ទី​៣ ហើយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​ការប្រកួត​បី​គូ​នៅក្នុង​ពូ​ល A ម្សិលមិញ​នេះ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​តែ ១​គ្រាប់​គត់​គឺ​អ៊ីរ៉ង់​យកឈ្នះ​ស៊ី​រី ១-០។​

​​ការប្រកួត​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ប្រទេស​អ៊ីរ៉ង់ ក្រុម​ទាំងពីរ​មាន​ឱ្យ​កាស​ទៅវិញទៅមក​តែ​ធ្វើ​មិនបាន​សំរេច​ឡើយ​នៅ​វគ្គ​ទី ១​។ ​លុះ​ចូល​វគ្គ​ទី២ ក្រុម​ម្ចាស់ផ្ទះ​រក​គ្រាប់​បាល់​បានសំរេច​ដោយ Alireza Jahanbakhsh ដោយ​ទទួល​បាល់​របស់ Mehdi Taremi នៅ​នាទី​ទី៥៦​។ ​បី​ពិន្ទុ​នេះ​គ្រប់គ្រាន់​ល្មម​ឱ្យ​ក្រុម​អ៊ីរ៉ង់​នាំមុខគេ​ក្នុង​ពូ​ល A នេះ​បន្ទាប់ពី​ពីរ​គូ​ទៀត​សុទ្ធតែ​ស្មើគ្នា​។

​​ក្រុម​កូរ៉េខាងត្បូង​បើកទ្វារ​ផ្ទះ​ទទួល​អ៊ីរ៉ាក់​នៅ​ទីក្រុង​សេ​អ៊ូ​ល តែ​មិនមាន​គ្រាប់​បាល់​កើតឡើង​ឡើយ​ទោះ​កូរ៉េ​មានឱកាស​ច្រើន​ក៏ដោយ​។ ​មួយគូ​ទៀត​ក្នុង​ពូ​ល A នេះដែរ​អារ៉ាប់​រួម​ទទួលភ្ញៀវ​លី​បង់​ក៏​ស្មើគ្នា ០-០ ផងដែរ​។ ​ប្រកួត​បន្ទាប់កូរ៉េខាងត្បូង​នឹង​បន្ត​ជួប​លី​បង់, អ៊ីរ៉ាក់​ជួប​អ៊ីរ៉ង់ និង ស៊ី​រឺ​ជួប​អារ៉ាប់​រួម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        420
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        507

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm