ក្រុមហាម៉ាស៖ អ៊ីស្រាអែល នឹងមិនសម្រេចគោលដៅដោយការសម្លាប់មេដឹកនាំខ្លួននោះទេ

2024/07/31 08:54:28 pm        393

មន្ត្រីក្រុមហាម៉ាស លោក សាមី អាប៊ូ ហ្សូរី (Sami Abu Zuhri) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) នៅអ៊ីរ៉ង់ គឺជាការបង្កើនភាពតានតឹងយ៉ាងធ្ងន់ធ្ងរ ដែលអ៊ីស្រាអែល នឹងមិនសម្រេចបាននូវគោលដៅរបស់ខ្លួនឡើយ។

នៅក្នុងគេហទំព័រព័ត៌មាន ស៊ីហាប (Shehab) ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស លោក Abu Zuhri ត្រូវបានដកស្រង់សម្តីដោយនិយាយថា ក្រុមសកម្មប្រយុទ្ធនេះជាចលនាមួយមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការស្លាប់របស់មេដឹកនាំណាម្នាក់របស់ខ្លួន។

លោកបន្តថា៖ «យើងកំពុងធ្វើសង្រ្គាមបើកចំហមួយដើម្បីរំដោះក្រុងហ្សេរុយសាឡិម ហើយយើងត្រៀមខ្លួនជាស្រេចក្នុងការបង់ខាតណាមួយទាំងអស់»។ មន្រ្តីហាម៉ាសរូបនេះបន្ថែមថា ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា នឹងបន្តផ្លូវដែលខ្លួនកំពុងដើរ ដោយសង្កត់ធ្ងន់ថា «យើងមានទំនុកចិត្តចំពោះជ័យជំនះ»។

ប្រភពនៅអ៊ីរ៉ង់បានឱ្យដឹងថា ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងជួបប្រជុំ ដើម្បីសម្រេចយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការឆ្លើយតបលើការស្លាប់របស់លោក Haniyeh សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានធ្វើឃាតកាលពីព្រឹកព្រលឹមនៅអ៊ីរ៉ង់ ក្នុងពេលដែលលំនៅឋានរបស់លោកត្រូវបានកំណត់គោលដៅ។

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាសឃ្មូដ អាបាស (Mahmoud Abbas) បានថ្កោលទោសការសម្លាប់លោក Haniyeh ហើយបក្សពួកប៉ាឡេស្ទីននៅតំបន់កាន់កាប់ West Bank បានអំពាវនាវឱ្យមានមហាបាតុកម្មប្រឆាំងនឹងរឿងនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        14
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm