កូរ៉េខាងត្បូងនិងអាមេរិក ព្រមព្រៀងគ្នា ពង្រីកកិច្ចសហការប្រឆាំងនឹងនុយក្លេអ៊ែរកូរ៉េខាងជើង និងអាវុធប្រល័យលោក

2024/07/31 10:01:45 pm        75

ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃពុធថា មន្ត្រីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាក្នុងការពង្រឹងសមត្ថភាពឆ្លើយតបរួមគ្នារបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងពីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងអាវុធប្រល័យលោក(WMD)ផ្សេងទៀត។

លោក Yoon Bong-hee អគ្គនាយកនៃការិយាល័យផែនការគោលនយោបាយរបស់ក្រសួង និងលោក Richard C. Johnson ឧបការីរងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកគោលការណ៍នុយក្លេអ៊ែរ និងប្រឆាំង WMD បានដឹកនាំសម័យប្រជុំគណៈកម្មាធិការប្រឆាំងអាវុធប្រល័យលោក(Counter WMD) នៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ។

កិច្ចប្រជុំនេះ បានកើតឡើង ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការជួញដូរអាវុធខុសច្បាប់រវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលជំរុញដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមក ក្នុងអំឡុងពេលកិច្ចពិភាក្សាកំពូលរវាងមេដឹកនាំរបស់ពួកគេ នៅទីក្រុងព្យុងយ៉ាង កាលពីខែមុន។

ក្រសួង បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា៖« ជាពិសេស ពួកគេ បានយល់ស្របថា ការរីកសាយភាយអាវុធប្រល័យលោក( WMD) ខុសច្បាប់នៅក្នុងតំបន់ រួមទាំងពាណិជ្ជកម្មអាវុធរបស់រុស្ស៊ី និងកូរ៉េខាងជើង រារាំងសន្តិភាព និងស្ថិរភាព នៅលើឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានប្តេជ្ញាកិច្ចសហប្រតិបត្តិការសម្រាប់ការមិនរីកសាយភាយអាវុធប្រល័យលោក»។ 

ភាគីទាំងពីរ ក៏បានឯកភាពពង្រីកការចែករំលែកព័ត៌មាន និងលើកកម្ពស់ជំនាញរបស់អង្គភាពពាក់ព័ន្ធ តាមរយៈកម្មវិធីកាត់បន្ថយការគំរាមកំហែងរួមគ្នា ជាកម្មវិធីសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពរបស់សម្ព័ន្ធមិត្តប្រឆាំងនឹងការគំរាមកំហែងពីអាវុធប្រល័យលោក(WMD)។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm