ប៉ាណាម៉ាបញ្ជាឲ្យមានវិធានការអាកាសចរណ៍សងសឹក ប្រឆាំងនឹងវេណេស៊ុយអេឡា

2024/07/31 10:12:18 pm        103

អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីប្រទេសប៉ាណាម៉ា កាលពីថ្ងៃអង្គារ (ទី៣០ ខែកក្កដា) បានប្រាប់ឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេស ត្រូវបានបញ្ជាឲ្យអនុវត្ត «វិធានការសងសឹក» ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ចាប់ពីល្ងាចថ្ងៃពុធ (ទី៣១ ខែកក្កដា) នេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសថា លោកបានឈ្នះអាណត្តិទី៣ ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ប៉ុន្តែក្រុមប្រឆាំង អ្នកស្ទង់មតិឯករាជ្យ និងមេដឹកនាំអន្តរជាតិជាច្រើន បានចាត់ទុកលទ្ធផលនេះថា មិនអាចទុកចិត្តបាន។

ចាប់តាំងពីពេលនោះមក ប្រទេសប៉ាណាម៉ា បានផ្អាកទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយវេណេស៊ុយអេឡា ហើយបានប្រកាសថា ខ្លួននឹងដកបុគ្គលិកការទូតរបស់ខ្លួន រហូតទាល់តែការពិនិត្យពេញលេញទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ ត្រូវបានធ្វើឡើង។

បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីមានឧប្បត្តិហេតុមួយ ដោយយន្តហោះចាកចេញពីប្រទេសប៉ាណាម៉ា ដែលដឹកអតីតប្រធានាធិបតីក្នុងតំបន់ ធ្វើដំណើរទៅចូលរួមសង្កេតការណ៍ការបោះឆ្នោត កាលពីថ្ងៃអាទិត្យ នៅវេណេស៊ុយអេឡា ត្រូវបានរារាំង។

អាជ្ញាធរប៉ាណាម៉ា និងវេណេស៊ុយអេឡា កាលពីព្រឹកថ្ងៃអង្គារ បាននិយាយថា ជើងហោះហើរ នឹងត្រូវផ្អាក។ ជាមួយគ្នានេះ វេណេស៊ុយអេឡា ក៏បានផ្អាកជើងហោះហើរទៅកាន់សាធារណរដ្ឋដូមីនីក ដោយនិយាយថា រដ្ឋាភិបាលទាំង២ កំពុងជ្រៀតជ្រែកក្នុងកិច្ចការជាតិរបស់ខ្លួន។

ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino និងសមភាគីដូមីនីក លោក Luis Abinader បានអំពាវនាវឲ្យពិនិត្យឡើងវិញនូវលទ្ធផលនៃបោះឆ្នោតនោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm