
គណៈកម្មការមួយ ដែលបង្កើតឡើងដោយសភា បានបញ្ចប់នៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក អាចនឹងចាញ់ជម្លោះនាពេលអនាគតជាមួយរុស្ស៊ី និងចិន នៅក្នុងសង្គ្រាមពិភពលោក ប្រសិនបើគ្មានការផ្លាស់ប្តូរសំខាន់ៗចំពោះយុទ្ធសាស្ត្រការពារជាតិ។
គណៈកម្មការទទួលបន្ទុកយុទ្ធសាស្ត្រការពារជាតិ បាននិយាយនៅក្នុងរបាយការណ៍កម្រាស់ ១៣២ ទំព័រថា បរិយាកាសសន្តិសុខ គឺមានគ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ប៉ុន្តែថា សហរដ្ឋអាមេរិក «មិនបានត្រៀមខ្លួន»សម្រាប់ជម្លោះពិភពលោកមួយផ្សេងទៀតទេ។

គណៈកម្មការនេះ បានកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិក កំពុងត្រូវបានវ៉ាដាច់ដោយប្រទេសចិន ដោយបានប៉ាន់ប្រមាណថា ទីក្រុងប៉េកាំង កំពុងចំណាយយ៉ាងហោចណាស់ ៧១១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ លើវិស័យការពារជាតិ ដែលកំពុងបង្កើឡើង ដើម្បីធ្វើឲ្យស្មើនឹងថវិកាការពារជាតិប្រចាំឆ្នាំជិត ៩០០ ពាន់លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន។
របាយការណ៍នោះ បានបញ្ជាក់ថា៖«តាមវិធីជាច្រើន គណៈកម្មការនេះ យល់ថា ប្រទេសចិន កំពុងវ៉ាដាច់សហរដ្ឋអាមេរិក ហើយបានបដិសេធយ៉ាងទូលំទូលាយនូវអត្ថប្រយោជន៍យោធារបស់សហរដ្ឋអាមេរិក នៅប៉ាស៊ីហ្វិកខាងលិច តាមរយៈការវិនិយោគលើវិស័យយោធារយៈពេលពីរទសវត្សរ៍។ «បើគ្មានការផ្លាស់ប្តូរដ៏សំខាន់ដោយសហរដ្ឋអាមេរិកទេ តុល្យភាពនៃអំណាច នឹងបន្តផ្លាស់ប្តូរទៅតាមទិសដៅរបស់ប្រទេស ចិន»។