កងកម្លាំងរុស្ស៊ី បានវាយលុកភូមិជួរមុខចំនួនពីរ នៅក្នុងតំបន់ដូណិតស្ក៍ (Donetsk) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារឥតឈប់ឈរដែលជាផ្នែកមួយនៃការជំរុញរដូវក្តៅរបស់វិមានក្រឹមឡាំង ដើម្បីកម្ទេចប្រព័ន្ធការពារសមរភូមិ នៅទីនោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការអ៊ុយក្រែន ដោយឡែក ការវាយប្រហារនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយសេវាសន្តិសុខអ៊ុយក្រែនដែលត្រូវបានគេស្គាល់ថា SBU បានវាយប្រហារលើស្ថានីយមួយចំនួនដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី។ ការអះអាងទទួលខុសត្រូវ បានកើតឡើង បន្ទាប់ពីរុស្ស៊ី បាននិយាយថា ខ្លួនបានទប់ស្កាត់ការវាយប្រហារដោយយានដ្រូនអ៊ុយក្រែន នៅពេលយប់។
លោក Oleh Chaus ដែលជាមេបញ្ជាការកងពលតូចយន្តកម្មចដាច់ដោយឡែកលេខ ៤៧ របស់អ៊ុយ ក្រែន បានប្រាប់វិទ្យុ Svaboda ថា៖«ពួកគេ បានវាយប្រហារឥតឈប់ឈរ ដើម្បីកាន់កាប់ ភូមិ Vovche និង Prohres »។ «ពួកគេ បានបញ្ជូនកងទ័ពជាច្រើន ដែលពីមុនមិនត្រូវបានប្រើនោះ»។
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ខ្លួនបានគ្រប់គ្រងភូមិនានា ប៉ុន្តែអគ្គសេនាធិការអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការទេ។