ក្រុមបាតុករប្រឆាំងមូស្លីម បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាលនៅតំបន់ភាគខាងជើងប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារ ជាទីដែលក្មេងស្រី ៣នាក់ ត្រូវបានគេចាក់សម្លាប់ ក្មេង ៥នាក់ និងមនុស្សពេញវ័យ ២នាក់ បានរងរបួសធ្ងន់ធ្ងរ អំឡុងការវាយប្រហារមួយនៅព្រឹត្តការណ៍សិក្ខាសាលាយូហ្គា និងរបាំ “Taylor Swift” កាលពីថ្ងៃចន្ទ ។
រថយន្តនគរបាល រងការខូចខាត និងរងការដុតបំផ្លាញ ខណៈក្រុមមន្រ្តីនគរបាល ត្រូវបានក្រុមបាតុករចោលដុំឥដ្ឋ និងធុងសំរាមលើពួកគេ ។
ឧបទ្ទេវហេតុចាក់សម្លាប់ដ៏គួរឲ្យរន្ធត់ដែលបានកើតឡើងនៅទីក្រុង Southport គឺជាទីក្រុងតំបន់ឆ្នេរដ៏ស្ងប់ស្ងាត់នៅភាគខាងជើងទីក្រុង Liverpool បានធ្វើឲ្យប្រទេសអង់គ្លេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្រុមសាក្សី រៀបរាប់ថា ការវាយប្រហារនេះ ប្រៀបបាននឹងឈុតឆាកនៅក្នុងខ្សែភាពយន្តបែបរន្ធត់ ។
នគរបាលនិយាយថា វាពុំបានជាប់ពាក់ព័ន្ធនឹងអំភេរវកម្មនោះទេ ហើយជនសង្ស័យ កើតនៅចក្រភពអង់គ្លេស ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនិយមស្តាំ ព្យាករណ៍ថា យុវជនសង្ស័យ មានការជាប់ពាក់ព័ន្ធជាមួយអ៊ីស្លាម ហើយនគរបាលនិយាយថា អំពើហិង្សាកាលពីថ្ងៃអង្គារ បានផ្ទុះឡើង ពេលដែលមនុស្សរាប់រយនាក់ ចាប់ផ្តើមចោលវត្ថុរឹងលើវិហារមួយកន្លែង ។
យុវជនអាយុ ១៧ឆ្នាំម្នាក់ បច្ចុប្បន្នស្ថិតក្រោមការឃុំឃាំងរបស់នគរបាល ពីបទសង្ស័យមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត ក្រោយហេតុការណ៍ចាក់សម្លាប់នេះ ៕