បក្សកុម្មុយនីស្តចិន ដកអតីតប្រធានក្រុមហ៊ុនជាតិ CNPC ចេញពីបក្ស ដោយសារបំពានវិន័យ

2024/08/01 12:08:49 am        49


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធ (ទី៣១ ខែកក្កដា) បានរាយការណ៍ថា លោក Wang Yilin ដែលជាអតីតប្រធាន និងជាលេខាគណបក្សកុម្មុយនីស្តនៃក្រុមហ៊ុនរដ្ឋចិន National Petroleum Corp (CNPC) ត្រូវបានបក្សកាន់អំណាចរបស់ប្រទេសចិនមួយនេះសម្រេចដកចេញពីបក្សហើយ ដោយសារបំពានវិន័យ។

យោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ CCTV ដែលគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា លោក Wang បានទទួលយកទ្រព្យសម្បត្តិ និងវត្ថុដែលមានតម្លៃខ្ពស់ ដោយខុសច្បាប់ ហើយបានឆ្លៀតឱកាសប្រើប្រាស់មុខតំណែងរបស់ខ្លួន ដើម្បីជួយឲ្យអ្នកដទៃផ្សេងទៀតស្វែងរកផលប្រយោជន៍ នៅក្នុងកិច្ចសន្យាគម្រោង និងប្រតិបត្តិការអាជីវកម្ម។

ជាមួយគ្នានេះ សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា លោកក៏បានទទួលយកផងដែរនូវការធ្វើដំណើរដែលរៀបចំដោយសហគ្រិនឯកជន ក្នុងពិធីជាច្រើន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ករណីរបស់លោក Wang នឹងត្រូវផ្ទេរទៅឲ្យរដ្ឋអាជ្ញា ស៊ើបអង្កេតតាមច្បាប់។

សារព័ត៌មាន Reuters មិនអាចទាក់ទងលោក Wang បានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយ។ ដូចគ្នាដែរ ក្រុមហ៊ុន CNPC ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីនេះ។

បើយោងតាមគេហទំព័រសារព័ត៌មានរដ្ឋ The Paper បានឲ្យដឹងថា លោក Wang បានលាឈប់ពីតួនាទី នៅក្រុមហ៊ុន CNPC ក្នុងខែមករា ឆ្នាំ២០២០ ដោយដល់អាយុចូលនិវត្តន៍។ តែយ៉ាងណាក្ដី បើយោងតាមសេចក្ដីរាយការណ៍នោះ បានបន្ថែមថា លោកបានបន្តតួនាទីជាអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ដែលជាស្ថាប័នប្រឹក្សាកំពូលរបស់បក្សកុម្មុយនីស្ត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm