ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា អនុរដ្ឋមន្ត្រិការពារជាតិកូរ៉េខាងត្បូង និង មន្ត្រីកងទ័ព អាមេរិក នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រទេសកូរ៉េខាងជើង បញ្ឈប់ការបង្ហោះបាឡុងផ្ទុកសំរាម ខណៈដែលពួកគេ បានជួបពិភាក្សាគ្នាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នៅក្នុងទីក្រុងសេអ៊ូល។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Seon-ho និង អ្នកស្រី Christine Wormuth មន្ត្រីកងទ័ព អាមេរិក បានធ្វើការអំពាវនាវ បន្ទាប់ពីកូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមរាប់ពាន់គ្រាប់ ចូលទៅក្នុងភាគខាងត្បូង ចាប់តាំងពីចុងខែឧសភា។
ក្រសួង បាននិយាយនៅក្នុងការប្រកាសថា៖« ភាគីទាំងពីរ បានបញ្ជាក់យ៉ាងច្បាស់ថា ទង្វើបង្កហេតុបែបនេះរបស់កូរ៉េខាងជើង នឹងបង្កើតលទ្ធផលផ្ទុយគ្នា ហើយបានជំរុញយ៉ាងដាច់ខាត ឲ្យបញ្ឈប់ជាបន្ទាន់»។
កូរ៉េខាងជើង បានរៀបចំយុទ្ធនាការបង្ហោះបាឡុង ជាវិធានការសងសឹកប្រឆាំងនឹងខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាងដែលបញ្ជូនឆ្លងព្រំដែន ដោយអ្នករត់ចោលស្រុកកូរ៉េខាងជើង និងសកម្មជននៅកូរ៉េខាងត្បូង តាមរយៈបាឡុងទាំងនោះ។