លោក Blinken សង្កត់ធ្ងន់ពីសារៈសំខាន់នៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ការស្លាប់របស់មេដឹនាំក្រុមហាម៉ាស់

2024/08/01 01:36:00 am        91

នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា គ្មានអ្វីសំខាន់ជាងការទទួលបានបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សានោះទេ ក្រោយមេដឹកនាំក្រុមជីវពលហាម៉ាស់លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅព្រឹកថ្ងៃនេះ ក្នុងប្រទេសអ៊ីរ៉ង់ ។

នៅពេលសួរថាតើ ការស្លាប់របស់លោក Haniyeh នឹងប៉ះពាល់បែបណាខ្លះ ដល់ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ានោះ លោក Blinken ដែលស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសសិង្ហបុរី ជាផ្នែកមួយនៃដំណើរទស្សនកិច្ច ៦ប្រទេសរបស់លោកនៅតំបន់អាស៊ី បានឆ្លើយថា លោកនឹងមិនព្យាករណ៍លើផលប៉ះពាល់អ្វីនោះទេ សូម្បីមួយហេតុការណ៍មួយ អាចមានលើបទឈប់បាញ់ ។

លោក Haniyeh គឺជាប្រធានគោលនយោបាយនិរទេសខ្លួនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ហើយបានចំណាយពេលច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកាតា ។  

អំឡុងសង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា លោកបានដើរតួជាអ្នកចរចាក្នុងកិច្ចចរចាបទឈប់បាញ់ និងបានទាក់ទងជាមួយសម្ព័ន្ធមិត្តសំខាន់របស់ក្រុមហាម៉ាស គឺអ៊ីរ៉ង់ ។

 ការធ្វើឃាតនេះ បានកើតមានឡើង ស្របពេលដែលយុទ្ធនាការសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ជិតឈានដល់ដំណាច់ខែទី ១០ ដោយគ្មានសញ្ញាណាមួយនៃការបញ្ចប់សង្រ្គាមដែលគំរាមកំហែងដល់ជម្លោះក្នុងតំបន់ទ្រង់ទ្រាយធំជាងនេះ ។

 ដោយឡែក កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតា ទំនងជាត្រូវជាប់គាំង ក្រោយការធ្វើឃាតនេះ ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm       
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm