
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim បានសម្តែងមរណទុក្ខដល់ការស្លាប់របស់មេដឹកនាំក្រុមជីវពលហាម៉ាស់លោក Ismail Haniyeh អំឡុងការជជែកគ្នាតាមទូរស័ព្ទជាមួយមន្រ្តីជាន់ខ្ពស់ប៉ាឡេស្តីនរបស់ក្រុមហាម៉ាស់លោក Basem Naim នាថ្ងៃពុធនេះ ។
លោក Anwar និយាយថា សមាជិកគណៈរដ្ឋមន្រ្តីទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងឆ្កួតមួយនេះ ។
ក្រុមជីវពលប៉ាឡេស្ទីន និងទីក្រុងតេអេរ៉ង់ និយាយថា លោក Haniyeh ត្រូវបានគេធ្វើឃាតនៅព្រឹកថ្ងៃពុធនេះ ក្នុងប្រទេសអ៊ីរ៉ង់ ធ្វើឲ្យមានការគំរាមសងសឹកលើអ៊ីស្រាអែល នៅក្នុងតំបន់ដែលរងភាពរង្គោះរង្គើរួចទៅហើយដោយសារសង្រ្គាមតំបន់ហ្កាហ្សា និងជម្លោះកាន់តែជ្រៅនៅប្រទេសលីបង់ ។

បដិវត្តន៍អ៊ីរ៉ង់ និយាយថា លោក Haniyeh បានក្លាយជាគោលដៅធ្វើឃាតនៅក្នុងគេហដ្ឋានរបស់លោក រួមជាមួយនឹងអង្គរក្សជនជាតិអ៊ីរ៉ង់ម្នាក់របស់លោក រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរូបលោកចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអ៊ីរ៉ង់ ហើយពួកគេ និយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើករណីឃាតកម្មមួយនេះ ៕