ក្រុមហ៊ុន១៥០ មកពីជាង១០ប្រទេស ត្រៀមបង្ហាញវត្តមានក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជានាខែសីហាខាងមុខ

2024/08/01 02:30:50 am        46

ភ្នំពេញ ៖ នៅចុងខែសីហា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអំពីវិស័យកសិកម្ម ដោយមានអ្នកជំនួញ និងអ្នករកស៊ីចំរុះវិស័យចំនួនប្រមាណ ១៥០ក្រុមហ៊ុន មកពីជាង១០ប្រទេស នឹងចូលរួមសេរី ដើម្បីអភិវឌ្ឍន៍ជំនួញ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

​នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ មានក្រុមហ៊ុននានាមកពីជាង១០ប្រទេសផ្សេងៗគ្នា ដូចជា បេឡារុស, កម្ពុជា, ចិន, កូរ៉េ, ម៉ាឡេស៊ី, ញ៉ូហ្សឺលែន, ប៉ូឡូញ , រុស្សី , តៃវ៉ាន់ និងអាមេរិកជាដើម នឹងដាក់បង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មជាច្រើន ហើយពិព័រណ៍នេះ ត្រូវបានព្យាករថា នឹងមានអ្នកចូលទស្សនាចំនួន ៤,៥០០នាក់ ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ជំនួញរបស់ពួកគេ និងទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។

 លោក វីននី បានលើកឡើងថា ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាវេទិការជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិតផ្គត់ផ្គង់ ចែកចាយបន្ត និងអង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះ ដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និងចែករំលែកបច្ចេកវិទ្យា ក៏ដូចជាជួយប្រជាជនកម្ពុជា និងអាជីវកម្មក្នុងតំបន់ បានជួបជាមួយបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក។

ទាក់ទិនពិព័រណ៌នេះដែរ លោក សុខ សុថា ប្រធានប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិត បានលើកឡើងថា កម្មវិធីនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលអ្នកវិនិយោគ អ្នកប្រើប្រាស់ អ្នកផលិត អ្នកផ្គត់ផ្គង់និងអ្នកកែច្នៃ មានឱកាសបានជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ ពត៌មាន ដោះដូរអាជីវកម្មនិងភ្ជាប់បណ្តាញ។ ជាពិសេសបានផ្សព្វផ្សាយផលិតផលរបស់ខ្មែរ ទៅដល់ក្រៅប្រទេសថែមទៀតផង។

ជាមួយគ្នានេះ លោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) សង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏អំណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងជាទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤

រួមមាន ពិព័រណ៍វេជ្ជសាស្ត្រ, ពិព័រណ៍សត្វចិញ្ចឹម និងពិព័រណ៍សម្រស់។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏នឹងមានការរៀបចំសិក្ខាសាលាស្តីពីផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាចុងក្រោយបំផុត និន្នាការទីផ្សារនិងការអភិវឌ្ឍអាជីវកម្មព្រមទាំងការផ្គូរផ្គងអាជីវកម្ម (B2B Matchmaking) ដែលអនុញ្ញាតឱ្យពួកគេជួបដៃគូដែលមានសក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្តសញ្ញាណអ្នកទិញសមរម្យនិងកិច្ចសន្យាអាជីវកម្ម៕

អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm