
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ឆ្នេរប្រទេសក្រូអាត ស្របពេលដែលភ្លើងឆេះព្រៃ កំពុងវាយប្រហារប្រទេសក្រិក និងបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់បាល់កង់ ក្រោយអាកាសធាតុក្តៅខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានដាក់ពង្រាយនៅជិតទីក្រុង Tucepi ជាប់រដ្ឋធានី Split ដើម្បីពន្លត់ភ្លើងឆេះព្រៃពេញមួយយប់ ។
មន្រ្តីពន្លត់អគ្គិភ័យក្នុងស្រុកមួយរូប និយាយថា ផ្ទះសម្បែងប្រជាពលរដ្ឋនៅទីក្រុង Tucepi ត្រូវបានជួយសង្រ្គោះ ឲ្យរួចផុតពីភ្លើងឆេះព្រៃ ។
មន្រ្តីស្រុក បញ្ជាក់ថា គ្មានភ្នាក់ងារពន្លត់អគ្គិភ័យ ឬអ្នកស្រុកណាម្នាក់ រងរបួសនោះទេ នៅក្នុងភ្លើងឆេះព្រៃនេះ ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា បណ្តាប្រទេសនៅក្នុងតំបន់បាល់កង់ បានប្រឈមនឹងសីតុណ្ហភាពហក់ឡើងខ្ពស់ និងស្ថានភាពអាកាសធាតុស្ងួត រយៈពេល ១ខែកន្លងមកនេះ បង្កឲ្យមានស្ថានភាពដ៏ផុយស្រួយ សម្រាប់ភ្លើងឆេះព្រៃ ៕