ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​កំពត ​ ជំរុញ​ក្រុមការងារ​ឱ្យ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ

2021/04/27 09:59:58 am        27

កំពត ​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពត ​ក្នុង​សង្កាត់​ទាំង​៥ បាន​ចំនួន​១៩​លើក ​និង​បាន​ប្រមូល​បញ្ហា សំណូមពរ​៧៧​ករណី​ បញ្ហា​មួយ​ចំនួន ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ​ចំណែក​បញ្ហា​នៅ​សេសសល់ ​ក្រុមការងារ ​ត្រូវ​សហការគ្នា​ខិតខំ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅបាន​។ នេះ​ជា​ការ​លើកឡើង​របស់​រ​បស់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ក្រុង​កំពត​។


ឯកឧត្តម ម៉ាន សុ​គ្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ក្រុង​កំពត​ នៅក្នុង​កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​វេទិកា​សាធារណៈ រយៈពេល​៩​ខែ ឆ្នាំ​២០២០ ​និង​លើក​ទិសដៅ​បន្ត ​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ​ម្សិលមិញ នៅ​សាលាក្រុង​កំពត ​បាន​ជំរុញ​ដល់​ក្រុមការងារ ​ឱ្យ​បន្ត​ពង្រឹង​សកម្មភាព និង​មានការ​ទទួលខុសត្រូវ ​ច្បាស់លាស់ ​ខិតខំ​ដោះស្រាយ​បញ្ហា ​សំណូមពរ ​ទំនាស់​នានា ឱ្យ​បាន​ទាន់​ពេលវេលា ​បញ្ចៀស​ភាព​អសកម្ម ​ដែល​អាច​បង្ក​ឱ្យមាន​ភាព​ថ្នាំងថ្នាក់ ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ ​បង្ក​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​គាំទ្រ​រាជរដ្ឋាភិបាល ​និង​គណបក្ស​។

ឯកឧត្តម បាន​ក្រើន​រំឭក​មន្ត្រីរាជការ ក្រុមការងារ​ផងដែរ​ថា​ ត្រូវ​ចុះ​ជាប់​នឹង​ប្រជាពលរដ្ឋ ​ដើម្បីស្តាប់ និង​ទប់ស្កាត់​ឱ្យ​ទាន់​ពេលវេលា ​ដើម្បី​ពង្រឹង​ការងារ​នៅ​មូលដ្ឋាន​ភូមិ​សង្កាត់​ឱ្យ​បាន​រឹងមាំ ​ពិសេស គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ បន្ត​ចុះ​រៀបចំ​វេទិកា​សាធារណៈ​នៅ​តាម​បណ្ដា​សង្កាត់ តាម​ផែនការ ​ដែល​បាន​គ្រោងទុក និង​បន្ត​ធ្វើ​ការ​សម្របសម្រួល​ទំនាស់​ ឱ្យបាន​ល្អ ​និង​មាន​ប្រសិទ្ធភាព​ជាង​មុន​៕

​អត្ថបទ​៖ អន សារឹម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm