អ៊ីស្រាអែលមិនត្រូវបានអញ្ជើញឲ្យចូលរួមពិធីសន្តិភាព Nagasaki របស់ជប៉ុន

2024/08/01 02:36:38 am        47

អភិបាលក្រុង Nagasaki នៅថ្ងៃពុធ (ទី៣១ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសជប៉ុន នឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីសន្តិភាពប្រចាំឆ្នាំរបស់ទីក្រុងនេះនោះទេ ដោយបន្ថែមថា ការសម្រេចនេះត្រូវបានធ្វើឡើង ដើម្បីចៀសវាងកើតមាននូវបញ្ហាដែលមិននឹកស្មានដល់ និងមិនមានហេតុផលនយោបាយនោះឡើយ។

កាលពីខែមិថុនា ទីក្រុងនៅភាគខាងត្បូងប្រទេសជប៉ុន បានអញ្ជើញតំណាងប្រទេស និងដែនដីរាប់សិបនាក់ឲ្យចូលរួមព្រឹត្តិការណ៍ថ្ងៃទី៩ ខែសីហា ជាថ្ងៃខួបនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក ក្នុងឆ្នាំ១៩៤៥។

អភិបាលក្រុង Nagasaki លោក Shiro Suzuki បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចនេះ គឺ «មិនមានហេតុផលនយោបាយនោះឡើយ» ប៉ុន្តែផ្អែកលើបំណងប្រាថ្នាដែលចង់ធានាឲ្យ «ការរៀបចំពិធីនេះ ស្ថិតក្នុងបរិយាកាសសន្តិភាព និងស្ងប់ស្ងាត់ ដែលឆ្លុះបញ្ចាំងពីភាពស្រងូតស្រងាត់»។

ទីក្រុងនេះបានសម្រេចមិនអញ្ជើញឯកអគ្គរដ្ឋទូត លោក Gilad Cohen ដោយសារតែ «ការអាចកើតមាននូវហានិភ័យ» ដែលកើតចេញពី «ការវិវឌ្ឍន៍ផ្សេងៗ នៅទូទាំងពិភពលោក ជុំវិញស្ថានភាពមជ្ឈិមបូព៌ាបច្ចុប្បន្ន»។ លោក Suzuki បាននិយាយថា ការព្រួយបារម្ភអំពីហានិភ័យនេះ នៅតែកើតមានដដែល ដោយពិពណ៌នាការមិនអញ្ជើញលោក Cohen ចូលរួមនេះថា ជា «ការសម្រេចដ៏លំបាកបំផុតមួយ»។

ចំណែកឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានហៅការសម្រេចថ្ងៃទី៣១ ខែកក្កដាថា ជារឿង «គួរឲ្យសោកស្តាយ» ហើយបាននិយាយថា ការធ្វើបែបនេះ គឺជា «ការផ្ញើសារខុសទៅកាន់ពិភពលោក»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm