
ប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធ (ទី៣១ ខែកក្កដា) នេះ បានអំពាវនាវដល់ «តួអង្គពាក់ព័ន្ធទាំងអស់ នៅមជ្ឈិមបូព៌ាឲ្យប្រើការអត់ធ្មត់ជាអតិបរមា បន្តរក្សាភាពស្ងាត់ស្ងៀម និងជៀសវាងសកម្មភាពសងសឹកគ្នាទៅវិញទៅមក» បន្ទាប់ពីមានការធ្វើឃាតលើមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh និងការសម្លាប់មេបញ្ជាការរបស់ក្រុមហេសបូឡាហ៍ ដែលអ៊ីស្រាអែលបាននិយាយថា គឺជាអ្នកនៅពីក្រោយការវាយប្រហារដ៏សាហាវលើតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។

អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock បាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងបន្ត «កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា» របស់ខ្លួន ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹងនវ។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា លោក Haniyeh ត្រូវបានគេធ្វើឃាត នៅព្រឹកថ្ងៃពុធនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបាននាំឲ្យមានការគំរាមកំហែងសងសឹកលើអ៊ីស្រាអែល នៅក្នុងតំបន់ដែលត្រូវបានរង្គោះរង្គើរួចហើយដោយសង្រ្គាម នៅតំបន់ហ្កាហ្សា និងជម្លោះកាន់តែរាលដាលខ្លាំងឡើងៗ នៅក្នុងប្រទេសលីបង់៕
