ក្រសួងចំនួន២ ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

2024/07/31 08:20:17 pm        98

ភ្នំពេញ: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ ប្រកបដោយផាសុកភាព ទីធ្លារបៃតង និងចីរភាពជូនប្រជាជន។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ សហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានវាយតម្លៃខ្ពសចំពោះការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីចំនួន៣១កន្លងទៅ ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាពរៀបចំស្នើសុំការសម្រេចពីរាជរដ្ឋាភិបាលបន្ថែម ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តបន្ទាប់ ។

ឧបនាយករដ្ឋមន្ត្រីទាំង២រូប បានចាត់ទុកការរៀបចំដែនដី និងប្លង់គោលនេះ ពិតជារួមចំណែកក្នុងការពារការទន្ទ្រានដីកម្មសិទ្ធិសាធារណៈ និងឯកជនរបស់រដ្ឋ ទប់ស្កាត់ទំនាស់ដីធ្លី ពិសេសគឺរួមចំណែកដ៏សំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ កសិកម្ម និងទីផ្សារអចលវត្ថុ ដែលប្រភពចំណូលដ៏សំខាន់នៃខឿនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទាំងពីរ ឱ្យបន្តសហការគាំទ្រ ចូលរួមសហការបណ្តុះបណ្តាល ប្រមូលធាតុចូល និងបង្កើនសមត្ថភាពជំនាញសម្រាប់ការងាររៀបចំផែនការ អនុវត្តផែនការ និងតាមដានត្រួតពិនិត្យការអនុវត្តផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រោមជាតិផងដែរ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am