ម្ចាស់ផ្ទះអូឡាំពិក២០០៨ ចិនឡើងមកឈរនៅចំណាត់ថ្នាក់លេខ១ តារាងជើងឯកអូឡាំពិក ក្រោយឈ្នះមេដាយមាសបីគ្រឿងបន្ថែម ក្នុងថ្ងៃប្រកួតទី៥ ៣១ កក្កដា ២០២៤ លើប្រភេទកីឡាលោតទឹក កង់បង្ហោះសេរី និងកីឡាហែលទឹក។
បារាំងឡើងមកឈរលេខ២ ក្រោយឈ្នះមេដាយមាស ៣គ្រឿង ប្រាក់ និងសំរឹទ្ធ។ មេដាយមាសឈ្នះលើកីឡាទ្រីអាត្លុង និងហែលទឹក។
ចំណែកជប៉ុនធ្លាក់មកឈរនៅលេខបី បន្ទាប់ពីឈ្នះមេដាយមាស ប្រាក់បន្ថែមតែមួយគ្រឿងពីកាយសម្ព័ន្ធ និងយូដូ។
ក្រៅពីនោះប្រទេសដែលដណ្តើមបានមេដាយមាសផ្សេងទៀត នៅថ្ងៃប្រកួតទី៥ មានចក្រភពអង់គ្លេស ហូឡង់ អាហ្សង់ទីន ក្រូអាស៊ី ហ្សក់ហ្ស៊ី ហ្កាតេម៉ាឡា និងអូស្ត្រាលី៕






