សម្តេចធិបតី៖ កម្ពុជាមិនអាចខ្វះបានចំពោះស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គម និងសេដ្ឋកិច្ច

2024/08/01 04:32:44 pm        306

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនអាចខ្វះបានចំពោះស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គម និងសេដ្ឋកិច្ច ហើយមួយវិញទៀត ការលើកស្ទួយស្រ្តីមិនត្រឹមតែជាកាលានុវត្តភាពប៉ុណ្ណោះទេ គឺថែមទាំងបង្កើននូវសេដ្ឋកិច្ចនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន ឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់បន្ថែម​ទៀតថា បច្ចុប្បន្ន កម្ពុជាបានប្រើពាក្យថា«មេ» ក្នុងន័យនេះគឺសំដៅថា នៅគ្រប់មជ្ឈដ្ឋានទាំងអស់​នៅកម្ពុជាគឺបានផ្តល់តម្លៃដល់ ស្រ្តីក្នុងភាពជាអ្នកដឹកនាំគ្រប់កាលៈទេសៈទាំងអស់ ។ជាមួយគ្នានេះសម្តេច បានបន្ថែមទៀតថា ​នៅកម្ពុជាមូលដ្ឋានគ្រឹះ នៃសង្គមដែលប្រកបដោយ​សន្តិភាព ​ភាព​សុខដុមរមនា​ និងភាពធនត្រូវបានរួមចំណែក និងបង្កើតឡើងដោយ​ស្រ្តីជាច្រើន​ជំនាន់។

នៅក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​មាន​ចក្ខុៈវិស័យយ៉ាងធំធេង ក្នុងការលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំឲ្យកាន់តែខ្លាំងក្លា ​បន្ថែមទៀត ហើយក្នុងនាមសម្តេចផ្ទាល់សូមប្រកាសគាំទ្រជានិច្ចចំពោះការតស៊ួររបស់ស្ត្រីគ្រប់រូប។ ជាស្តែងរាជរដ្ឋាភិបាលកម្ពុជាមាន ​ក្រសួងកិច្ចការនារីជាសេនាធិការ បាននិងកំពុងធ្វើ​សកម្មភាព​យ៉ាងសកម្មក្នុងការ​កសាង​បរិយាកាសគាំទ្រដល់ ​សហគ្រិនស្រ្តីតាមរយៈការសម្របសម្រួល និង​ការបង្កើតបណ្តាញស្រ្តី ដូចជាសមាគមសហគ្រិនស្រ្តីកម្ពុជាWCA ​សហគ្រិនស្រ្តីអ្នកជំនួញកម្ពុជា ព្រមទាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ​ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកធុរកិច្ច និង ភាពចំាបាច់​ក្នុងការផ្តល់ជំនាញដល់ស្រ្តី ​និងសហគ្រិនស្រ្តីជាដើម៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm